ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនច្រានចោលការលើកឡើងរបស់អ្នកនយោបាយសំខាន់នៃប្រទេសអូទ្រីសអំពី “ការធ្វើឱ្យជំងឺកូវីដ១៩ទៅជារឿងនយោបាយ”
2023-01-11 10:51:06cri
Share with:

សំដៅចំពោះអ្នកនយោបាយសំខាន់របស់អូទ្រីសបានថ្លែងនៅពេលថ្មីៗកន្លងទៅនេះថា គោលនយោបាយស្តីពី សូន្យកូវីដរបស់ចិនគឺ មានភាពមហន្តរាយ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ការលើកឡើងបែបនេះគឺមិនអើពើនឹងការពិតជាក់ស្តែងទាំងស្រុង គឺធ្វើឱ្យជំងឺកូវីដ១៩ទៅជារឿងនយោបាយ ដែលល្មើសនឹងស្មារតីវិទ្យាសាស្ត្រ ក៏ដូចជាបង្ហាញឱ្យឃើញថា គិតមកទល់បច្ចុប្បន្ននេះ មនុស្សមួយចំនួននៅតែពោរពេញទៅដោយគំនិតបក្ខពួក ដែលពោរពេញទៅដោយភាពក្រអឺតក្រអោងនិងភាពលំអៀងចំពោះប្រទេសចិន ។ ភាគីចិនប្រឆាំងយ៉ាងមុតមាំចំពោះករណីនេះ ។

លោក Wang Wenbin បានថ្លែងថា ដោយសារប្រកាន់ខ្ជាប់គោលការណ៍ណែនាំទូទៅស្តីពី សូន្យកូវីដក្នុងមួយរយៈពេលកន្លងទៅនេះ ទើបប្រទេសចិនបានចៀសវាងពីការឆ្លងរាលដាលនៃវីរុសដែលបង្កជំងឺធ្ងន់ដូចជា វីរុស Delta ជាដើម ដែលបានកាត់បន្ថយជាអតិបរមានូវអត្រាអ្នកឆ្លងជំងឺធ្ងន់និងអត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ក៏ដូចជាការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមាផងដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស