ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបញ្ចប់ការកសាងមជ្ឈមណ្ឌលជាតិអធិការកិច្ចនិងត្រួតពិនិត្យគុណភាពកម្លាំងចលករនៃថាមពលអ៊ីដ្រូសែន
2023-01-10 10:43:29cri
Share with:

      ថ្ងៃទី៩ខែមករា មជ្ឈមណ្ឌលជាតិអធិការកិច្ចនិងត្រួតពិនិត្យគុណភាពកម្លាំងចលករនៃថាមពលអ៊ីដ្រូសែនទី១នៃប្រទេសចិនបានដាក់ឱ្យប្រើប្រាស់នៅទីក្រុង Chongqing ក្របខណ្ឌត្រួតពិនិត្យនៃមជ្ឈមណ្ឌលនេះគ្របដណ្តប់ខ្សែសង្វាក់ឧស្សាហកម្មទាំងមូលនៃរថយន្តដើរដោយអាគុយអ៊ីដ្រូសែនលើវិស័យរថយន្តដើរដោយថាមពលថ្មី។

      អ្នកជំនាញបានវិភាគថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានដាក់ចេញគោលនយោបាយមួយចំនួន ដើម្បីគាំទ្រការអភិវឌ្ឍនៃឧស្សាហកម្មថាមពលអ៊ីដ្រូសែន ប៉ុន្តែ ត្រូវការពង្រឹងនិងពង្រីកជាបន្តបន្ទាប់នូវការត្រួតពិនិត្យពីភាគីទី៣និងកិច្ចកសាងបទដ្ឋាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងរបៀបរៀបរយនៃថាមពលអ៊ីដ្រូសែននិងឧស្សាហកម្មអាគុយឥន្ធនៈ

អ្នកបកប្រែ:郑磊
ប្លុកពិសេស