ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ថ្ងៃដំបូងនៃការអនុវត្តវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩«ថ្នាក់Bគ្រប់គ្រងតាមថ្នាក់B» ក្រុមអ្នកធ្វើដំណើរពីបទេសដំបូងបានបំពេញទម្រង់បែបបទចូលដែនចិនយ៉ាងរលូន
2023-01-08 15:22:27cri
Share with:


 

យោងតាមការចាត់ចែងនៃក្រុមការងារយន្តការរួមគ្នាបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ព្រងទាំងច្បាប់និងបទប្បញ្ញត្តិមួយចំនួន ដូចជា "ច្បាប់អនាម័យនិងភូតគាមអនាម័យព្រំដែននៃសាធារណៈរដ្ឋប្រជាមានិតចិន" ជាដើម ប្រទេសចិនចាប់ផ្តើមអនុវត្តវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩«ថ្នាក់Bគ្រប់គ្រងតាមថ្នាក់ ពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ តទៅ  ហើយជំងឺកូវីដ ១៩ មិនមែនជាជំងឺឆ្លងត្រូវធ្វើចត្តាឡីស័កហើយ ។

ចាប់ពីវេលាម៉ោងសូន្យនិង១៧នាទីដល់២៣នាទី ព្រឹកថ្ងៃទី ៨ ខែមករានេះ ជើងហោះហើរពីទីក្រុង Toronto ប្រទេសកាណាដា និងពីសិង្ហបុរី បានចតនៅអាកាសយានដ្ឋានអន្តរជាតិ Baiyun ទីក្រុងGuangzhou និងអាកាសយានដ្ឋានអន្តរជាតិ Baoan ក្រុងShenzhen ដោយឡែកពីគ្នាជាបន្តបន្ទាប់ ដែលបានដឹកអ្នកដំណើរពីបរទេសចំនួន ៣៨៧ នាក់ ពួកគេបានបំពេញទម្រង់បែបបទចូលដែនចិនយ៉ាងរលូននិងមានរបៀបរៀបរយ ដោយបានបញ្ចាប់ការបំពេញទម្រង់បែបបទទាំងអស់នៅវេលាម៉ោង ១ និង៣២ នាទី

អ្នកបកប្រែ:马小青
ប្លុកពិសេស