ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្រ្តីប៉ាគីស្ថានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ជំនួយយ៉ាងច្រើនដល់ប៉ាគីស្ថានក្នុងការទប់ទល់នឹងគ្រោះទឹកជំនន់និងការងារសង្គ្រោះ
2023-01-08 15:38:55cri
Share with:

លោកShahbaz Sharif នាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានថ្លែងកាលពីថ្ងៃទី ៦ ខែមករាថា ភាគីប៉ាគីស្ថានសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងសហគ្រាសរបស់ប្រទេសចិនដែលបានផ្តល់ជំនួយយ៉ាងធំធេងដល់ប្រជាជនប៉ាគីស្ថានដែលរងគ្រោះមហន្តរាយទឹកជំនន់ ។

នៅថ្ងៃដដែលនោះ លោកShahbazបានចួលរួមពិធីបរិច្ចាកមូលនិធិស្តីពីការទប់ទល់នឹងគ្រោះមហន្តរាយទឹកជំនន់និងការងារជួយសង្គ្រោះជូនចំពោះនាយករដ្ឋមន្រ្តីប៉ាគីស្ថានរបស់ក្រុមហ៊ុនវិស្វកម្មថាមពលចិន(CEEC)នៅទីស្តីការនាយករដ្ឋមន្រ្តីដែលស្ថិតនៅក្រុងIslamabad រដ្ឋធានីប៉ាគីស្ថាន ។ លោក Shahbazបានថ្លែងថា ភាគីប៉ាគីស្ថានសូមថ្លែងអំណរគុណចំពោះការគាំទ្ររយៈពេលវែងរបស់ប្រទេសចិន អរគុណសហគ្រាសចិនដែលបំពេញទំនួលខុសត្រូវសង្គមយ៉ាងសកម្មរយៈពេលវែងនៅប៉ាគីស្ថាន ជាពិសេស បន្ទាប់ពីប៉ាគីស្ថានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រោះមហន្តរាយទឹកជំនន់កាលពីឆ្នាំមុន សហគ្រាសចិនបានផ្តល់ជំនួយយ៉ាងធំធេងដល់ប្រជាជនក្នុងតំបន់រងគ្រោះ។

លោក Shahbaz បានថ្លែងទៀតថា ការកសាងរបៀងសេដ្ឋកិច្ចប៉ាគីស្ថាននិងចិនបាននាំ

មកនូវផលប្រយោជន៍និងសុខុមាលភាពដល់ប្រជាជនប៉ាគីស្ថាន សហគ្រាសចិនបានរួមចំណែកយ៉ាងលេចធ្លោក្នុងការកសាងរបស់ប៉ាគីស្ថានក្នុងវិស័យនានា ដូចជាថាមពលនិងហេដ្ឋារចនាសម្ព័ន្ធជាដើម ។ ប៉ាគីស្ថានសូមស្វាគមន៍សហគ្រាសចិនចូលរួមយ៉ាងសកម្មក្នុងការវិនិយោគនិងការកសាងក្នុងវិស័យថាមពលស្អាត ជាពិសេសថាមពលសូឡា ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស