ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនចេញផ្សាយ "គម្រោងនៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺកូវីដ-១៩ (គម្រោងសាកល្បង ទី ១០ )"
2023-01-07 15:42:26cri
Share with:

    ដើម្បីធ្វើឱ្យបានកាន់តែល្អប្រសើរនូវការព្យាបាលវេជ្ជសាស្រ្តចំពោះករណីឆ្លងមេរោគកូវីដ-១៩  គណៈកម្មាធិការសុខាភិបាលជាតិចិន និងរដ្ឋបាលវេជ្ជសាស្ត្រនិងឱសថបុរាណជាតិចិនបានចេញផ្សាយ "គម្រោងនៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺកូវីដ-១៩  (គម្រោងសាកល្បងទី ១០ )" នៅថ្ងៃទី ៦ ខែមករា។

គម្រោងនេះប្តូរឈ្មោះជំងឺនេះពី"ជំងឺរលាកសួតប្រភេទថ្មីដោយឆ្លងមេរោគកូវីដ-១៩ " ទៅជា "ជំងឺឆ្លងមេរោគកូវីដ-១៩ " លែងធ្វើរោគវិនិច្ឆ័យពី"ករណីសង្ស័យ" ហើយលែងតម្រូវឱ្យធ្វើចត្តាឡីស័កនិងព្យាបាលជំងឺនៅកន្លែងប្រមូលផ្តុំធ្វើចត្តាឡីស័កទៀតហើយ។

គម្រោងនេះបានបន្ថែមស្តង់ដារនៃការធ្វើរោគវិនិច្ឆ័យ ពោលគឺធ្វើតេស្តវិជ្ជមានអង់ទីហ្សែនកូវីដ-១៩  និងកែលម្អវិធីព្យាបាលថែមមួយកម្រិតទៀត ក៏ដូចជាពង្រឹងថែមទៀតនូវគំនិតនៃការព្យាបាលរួមរវាងជំងឺឆ្លងកូវីដ ១៩ និងជំងឺប្រចាំកាយជាមូលដ្ឋាន ព្រមទាំងធ្វើឱ្យមានភាពសុក្រិដ្ឋភាពនូវស្តង់ដារនៃការធ្វើរោគវិនិច្ឆ័យ និងសូចនាករព្រមានជាមុនចំពោះករណីមានអាការៈធ្ងន់ និងករណីមានគ្រោះថ្នាក់ដល់អាយុជីវិត ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស