ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Shahbaz នាយករដ្ឋមន្រ្តីប៉ាគីស្ថាន
2023-01-06 15:03:45cri
Share with:

លោក Li Keqiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Shahbaz នាយករដ្ឋមន្រ្តីប៉ាគីស្ថាននៅទីស្តីការរដ្ឋZhongnanhai កាលពីរសៀលថ្ងៃទី៥ខែមករាតាមការណាត់ ។

លោក Li Keqiang បានថ្លែងថា ប្រទេសចិនចាត់ទុកទំនាក់ទំនងរវាងចិននិងប៉ាគីស្ថានជាទិសដៅអាទិភាពនៃទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងជាប់រហូតមក ចិននឹងគាំទ្រប្រទេសប៉ាគីស្ថានជានិច្ចក្នុងការការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីនិងសិទ្ធិស្របច្បាប់របស់ប្រទេសប៉ាគីស្ថាន  គាំទ្រប៉ាគីស្ថានក្នុងការគាំពារសាមគ្គីភាពនិងស្ថិរភាពក្នុងប្រទេស ដើម្បីសម្រេចការអភិវឌ្ឍនិងវិបុលភាពជាតិ។

លោក Li Keqiang បានគូសបញ្ជាក់ថា បច្ចុប្បន្ន ស្ថានការណ៍សេដ្ឋកិច្ចពិភពលោកមានភាពស្មុគស្មាញ បណ្តាប្រទេសនានាគួរតែរួមគ្នាជំរុញការបើកចំហទៅវិញទៅមក បង្កើនការសម្របសម្រួលគោលនយោបាយហិរញ្ញវត្ថុនិងម៉ាក្រូសេដ្ឋកិច្ច ខិតខំប្រឹងប្រែងជំរុញការងើបឡើងវិញនិងកំណើននៃសេដ្ឋកិច្ចពិភពលោក។

ជាការឆ្លើយតប លោក Shahbaz បានកោតសរសើរខ្ពស់ចំពោះប្រទេសចិនដែលបានឈរជាមួយភាគីប៉ាគីស្ថានជាំប់រហូតខណៈពេលប៉ាគីស្ថានជួបការលំបាក។ ប៉ាគីស្ថានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយប្រទេសចិនតែមួយ គាំទ្រប្រទេសចិនយ៉ាងម៉ឺងម៉ាត់ក្នុងបញ្ហាទាំងឡាយដែលពាក់ព័ន្ធផលប្រយោជន៍ស្នូលរបស់ប្រទេសចិន រីករាយបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនានាជាមួយប្រទេសចិន ដើម្បីជំរុញទំនាក់ទំនងរវាងប៉ាគីស្ថាននិងចិនឱ្យឡើងដល់កម្រិតកាន់តែខ្ពស់៕

អ្នកបកប្រែ:李展精
ប្លុកពិសេស