郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីបារាំង៖ ព្រះវិហារNotre Dameក្រុងប៉ារីសមានសង្ឃឹមនឹងបើកទ្វារឡើងវិញនៅឆ្នាំ២០២៤

2022-04-16 12:51:11 cri

      ថ្ងៃទី​១៥ ខែ​មេសា ជា​ទិវា​រំលឹក​ខួប​ទី​៣ នៃ​ការ​ដែល​ព្រះវិហារNotre Dame​ក្រុង​ប៉ារីស​របស់​ប្រទេស​បារាំងរង​គ្រោះ​អគ្គីភ័យ ។ បន្ទាប់​ពីបញ្ចប់​ការ​ចុះ​ត្រួត​ពិនិត្យ​នៅ​ការដ្ឋាន​សាង​សង់​និង​ជួសជុល​ឡើងវិញ​នូវ​ព្រះវិហារNotre Dameក្រុងប៉ារីស លោក Macron ប្រធានាធិ​បតី​បារាំង​បាន​ថ្លែង​ថា ព្រះវិហារNotre Dameក្រុងប៉ារីសមាន​សង្ឃឹម​នឹង​បើក​ទ្វារ​​ឡើង​វិញ​ចំពោះ​សាធា​រណ​ជននៅឆ្នាំ​២០២៤ ។

      បន្ទាប់​ពី​បាន​ចុះត្រួត​ពិនិត្យ​​នៅការដ្ឋាន​សាងសង់​រយៈពេល​ជាង​ពីរម៉ោង​ លោក Macron បាន​ប្រាប់​ទៅកាន់​ប្រព័ន្ធសារព័ត៌មាន​ថា បច្ចុប្បន្ន​ ដំណើរ​សាងសង់​មានភាព​រលូន​ ក្រុម​ការងារ​នានា​ដែល​ទទួល​ខុស​ត្រូវ​ចំពោះការងារ​ស្តារ​ឡើង​វិញ​ បាន​ធ្វើ​ការ​ទាំង​យប់ទាំង​ថ្ងៃ គោលដៅ​ដែល​ព្រះវិហារNotre Dameក្រុងប៉ារីស​បើក​ទ្វារ​ឡើង​វិញ​នៅឆ្នាំ​២០២៤ ប្រ​ហែល​នឹង​សម្រេច​បាន​ ។

      ប្រព័ន្ធសារព័ត៌មាន​បារាំង​បាន​ដក​ស្រង់​ពាក្យ​សំដី​របស់​មន្ត្រី​នៃ​ទីស្តីការ​ប្រធានាធិបតី​បារាំង​ថា ទោះបីជា​ព្រះវិហារNotre Dameក្រុងប៉ារីស​បើក​ទ្វារ​ឡើង​វិញ​ក៏​ដោយ ក៏​មិន​ “ច្រាន​ចោល​”លទ្ធភាពដែល​ការដ្ឋាន​ជួសជុលមួយ​ចំនួន​នឹង​បន្ត​ដំណើរ​ជា​បន្ត​ទៀត​នោះឡើយ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស