ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ៖ ជំរុញឱ្យ “ខ្សែក្រវាត់និងផ្លូវ” ដែលជា “ខ្សែក្រវាត់អភិវឌ្ឍន៍” និង “ផ្លូវសុភមង្គល ” ដែលផ្តល់ផលប្រយោជន៍ដល់ពិភពលោកឱ្យកាន់តែធំទូលាយ
2022-12-29 11:55:28cri
Share with:

      លោក Wang Yi  រដ្ឋមន្ត្រីការបរទេសចិនបានលើកឡើងក្នុងសិក្ខាសាលាស្តីពីសភាពការណ៍អន្តរជាតិនិងការទូតចិនឆ្នាំ២០២២នាពេលថ្មីៗនេះថា មួយឆ្នាំកន្លងមក ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់បានបង្ហាញលទ្ធផលជាផ្លែផ្កាជាញឹកញាប់។ រយៈពេល១១ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិននិងដៃគូសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ” បានកើនឡើង២០.៤% ចំនួនទៅមកនៃរទេះភ្លើងដឹកទំនិញរវាងចិននិងអឺរ៉ុបឡើងដល់កម្រិតខ្ពស់ថ្មី។ ផ្លូវដែកល្បឿនលឿនទីមួយនៃអាស៊ានបានដំណើរការសាកល្បង  ផ្លូវល្បឿនលឿនទីមួយនៃកម្ពុជាបានដាក់ឱ្យដំណើរការជាផ្លូវការ  ចំណែកផ្លូវដែកចិន-ឡាវបានដំណើរការមួយឆ្នាំហើយដែលទទួលបានសមិទ្ធផលគួរឱ្យកោតសរសើរ។  ប្រទេសចំនួន១៥០និងអង្គការអន្តរជាតិចំនួន៣២បានចូលរួមជាមួយមហាគ្រួសារនៃ “ខ្សែក្រវាត់និងផ្លូវ”  ដែលបានបង្ហាញថា  កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិបានឡើងដល់កម្រិតខ្ពស់ថ្មី ដែលនឹងក្លាយជាក្បាលម៉ាស៊ីនអភិវឌ្ឍន៍ថ្មីនៃបណ្តាប្រទេស។

      លោកបានបន្តថា  ឆ្នាំ២០២៣ ជាខួប ១០ ឆ្នាំនៃការដែលលោកប្រធានរដ្ឋចិន Xi Jinping  បានលើកឡើងពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”  បណ្តាភាគីសុទ្ធតែរំពឹងទុកពីការបើកធ្វើវេទិការកំពូលលើកទី៣នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ”  ដើម្បីជំរុញឱ្យ “ខ្សែក្រវាត់និងផ្លូវ”   ដែលជា “ខ្សែក្រវាត់អភិវឌ្ឍន៍” និង “ផ្លូវសុភមង្គល ”  ដែលផ្តល់ផលប្រយោជន៍ដល់ពិភពលោកឱ្យកាន់តែធំទូលាយ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស