ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី៣៨នៃគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣បានបើកធ្វើនៅក្រុងប៉េកាំងរដ្ឋធានីប្រទេសចិន
2022-12-28 15:29:28cri
Share with:

ព្រឹកថ្ងៃទី២៧ខែធ្នូឆ្នាំ២០២២ កិច្ចប្រជុំលើកទី៣៨នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣បានបើកធ្វើកិច្ចប្រជុំពេញអង្គលើកទីមួយតាមអនឡាញនិងនៅកន្លែងផ្ទាល់ក្រោមអធិបតីរបស់លោកLi Zhanshu ប្រធានគណៈកម្មធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។សមាសភាពគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន១៣៦រូបបានចូលរួមកិច្ចប្រជុំលើកនេះដែលមានកូរ៉ុមគ្រប់ចំនួន។

អង្គកិច្ចប្រជុំបានស្តាប់នូវរបាយការណ៍ស្តីពីការធ្វើវិសោធនកម្មចំពោះសេចក្តីព្រាងច្បាប់ស្តីពីច្បាប់នីតិប្បញ្ញត្តិ របាយការណ៍ស្តីអំពីលទ្ធផលពិគ្រោះពិភាក្សាចំពោះសេចក្តីព្រាងច្បាប់ស្តីពីច្បាប់ការពារសត្វព្រៃ របាយការណ៍នៃសេចក្តីព្រាងច្បាប់ស្តីពីច្បាប់ការពារអេកូឡូស៊ីនៅខ្ពង់រាបQingzang សេចក្តីស្នើច្បាប់ស្តីពីធ្វើការពិគ្រោះពិភាក្សាចំពោះសេចក្តីពា្រងស្តីពីច្បាប់ការពារបរិស្ថានសមុទ្រ សេចក្តីស្នើច្បាប់ស្តីពីការធ្វើការពិគ្រោះពិភាក្សាចំពោះសេចក្តីព្រាងច្បាប់ស្តីពីច្បាប់អង្គការសេដ្ឋកិច្ចសមូហភាពជនបទនិងសេចក្តីស្នើស្តីពីការធ្វើការពិគ្រោះពិភាក្សាចំពោះសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មជាមួយបរទេសជាដើម៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស