ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកថ្លែងថា ដោយមកពីរងឥទ្ធិពលពីជំងឺកូវីដ១៩ អត្រាស្លាប់របស់ស្ត្រីមានផ្ទៃពោះនិងស្ត្រីសម្រាលកូនព្រមទាំងទារកនៅអាហ្វ្រិកនៅតែមានកម្រិតខ្ពស់
2022-12-02 14:54:42cri
Share with:

កាលពីថ្ងៃទី១ខែធ្នូតាមម៉ោងក្នុងតំបន់ ការិយាល័យប្រចាំនៅតំបន់អាហ្វ្រិកនៃអង្គការសុខភាពពិភពលោកបានបើកធ្វើសន្និសីទសារព័ត៌មានអនឡាញនៅក្រុងប្រេហ្សាវីល រដ្ឋធានីកុងហ្គោ ដើម្បីធ្វើបទបង្ហាញពីបញ្ហាដែលល្បឿននៃការធ្លាក់ចុះអត្រាស្លាប់របស់ស្ត្រីមានផ្ទៃពោះនិងស្ត្រីសម្រាលកូនព្រមទាំងទារកនៅទ្វីបអាហ្វ្រិកមានភាពយឺតយ៉ាវនាពេលបច្ចុប្បន្ន ។

អ្នកទទួលខុសត្រូវនៃស្ថាប័នវិភាគនិងគ្រប់គ្រងទិន្នន័យនៃការិយាល័យប្រចាំតំបន់អាហ្វ្រិកនៃអង្គការសុខភាពពិភពលោកបានថ្លែងថា ការធ្លាក់ចុះនៃអត្រាស្លាប់របស់ស្ត្រីមានផ្ទៃពោះនិងស្ត្រីសម្រាលកូនព្រមទាំងទារកបានបង្អន់ល្បឿនយ៉ាងខ្លាំង ។ បើគិតតាមល្បឿនធ្លាក់ចុះនាពេលបច្ចុប្បន្ននេះ អត្រាស្លាប់របស់ស្ត្រីមានផ្ទៃពោះនិងស្ត្រីសម្រាលកូននៅទ្វីបអាហ្វ្រិកនៅឆ្នាំ២០៣០នឹងមានចំនួនស្មើនឹង៥ដងនៃគោលដៅអភិវឌ្ឍន៍ជានិរន្តរភាព ហើយអត្រាស្លាប់របស់ទារកនិងកុមារដល់ពេលនោះ គឺលើសពី២ដងនៃគោលដៅអភិវឌ្ឍន៍ជានិរន្តរភាព ។ ប្រសិនបើចង់សម្រេចបាននូវគោលដៅធ្លាក់ចុះនៃអត្រាស្លាប់របស់ស្ត្រីមានផ្ទៃពោះនិងស្ត្រីសម្រាលកូននៅឆ្នាំ២០៣០ នោះ អត្រាស្លាប់តាមការប៉ាន់ប្រមាណនៅទ្វីបអាហ្វ្រិកត្រូវការធ្លាក់ចុះ៨៦ភាគរយ ។ ប៉ុន្តែតាមល្បឿនធ្លាក់ចុះនាពេលបច្ចុប្បន្ន គឺពិបាកសម្រេចបានគោលដៅនេះណាស់ ។

អង្គការសុខភាពពិភពលោកអំពាវនាវឱ្យរដ្ឋាភិបាលប្រទេសអាហ្វ្រិកនានាកែសម្រួលគោលនយោបាយពាក់ព័ន្ធ ចាត់ចែងការវិនិយោគពាក់ព័ន្ធដោយសមហេតុផល ខិតខំប្រឹងប្រែងដើម្បីសម្រេចឱ្យប្រជាជនមានសុខភាពល្អទាំងអស់គ្នា ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស