ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីនីហ្សេរីយ៉ាថ្លែងថា អាវុធក្នុងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនកំពុងហូរចូលទ្វីបអាហ្វ្រិក
2022-12-01 15:12:32cri
Share with:

     ថ្ងៃទី២៩ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់  ប្រព័ន្ធផ្សព្វផ្សាយនីហ្សេរីយ៉ាបានចុះផ្សាយដំណឹងថាលោកBuhariប្រធានាធិបតី  នីហ្សេរីយ៉ាបានថ្លែងថា   អាវុធក្នុងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនកំពុងហូរចូលទ្វីបអាហ្វ្រិកតាមរយៈការលក់ដូរនៅទីផ្សារងងឹត។

         លោកBuhariបានថ្លែងថា  អាវុធដែលហូរចូលទ្វីបអាហ្វ្រិកតាមរយៈការលក់ដូរនៅទីផ្សារងងឹតទាំងនេះ  កំពុងជួយដល់កម្លាំងរបស់អង្គការភេរវកម្មនៅក្នុងតំបន់Sahelនៃអាហ្រ្វិកនិងគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់។  បច្ចុប្បន្ននេះ   តម្រូវឱ្យប្រទេសពាក់ព័ន្ធពន្លឿនកិច្ចសហប្រតិបត្តិការ ដើម្បីបង្ការកុំឱ្យអាវុធក្នុងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបន្តត្រូវរត់ពន្ធនិងការរាលដាលទៅកាន់អាហ្វ្រិក៕


អ្នកបកប្រែ:冯辉
ប្លុកពិសេស