ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យានអវកាសផ្ទុកមនុស្ស Shenzhou-១៥ ត្រូវបានបាញ់បង្ហោះដោយជោគជ័យ
2022-11-30 10:56:44cri
Share with:

    តាមការផ្សាយដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សនៃប្រទេសចិនបានឱ្យដឹងថា នៅវេលាម៉ោង ២៣ និង ០៨ នាទី ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ តាមម៉ោងក្រុងប៉េកាំង រ៉ុក្កែតដឹកជញ្ជូន LongMarch-២ F ១៥ ដែលដឹកជញ្ជូនយានអវកាសផ្ទុកមនុស្ស Shenzhou-១៥ បានត្រូវបាញ់បង្ហោះទៅកាន់លំហអវកាសនៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Jiuquan ។ យានអវកាសផ្ទុកមនុស្ស Shenzhou-១៥ និងរ៉ុក្កែតបានបំបែកចេញពីគ្នាដោយជោគជ័យ ហើយយានអវកាសបានចូលក្នុងគន្លងតារាវិថីដោយចំគោលដៅតាមការគ្រោងទុក ក្រុមអវកាសយានិកមានសភាពល្អប្រសើរ ការបាញ់បង្ហោះលើកនេះទទួលបានជោគជ័យដោយគាប់ប្រសើរ ។

    យោងតាមការផ្សាយដំណឹងថ្មីបំផុតបានឱ្យដឹងថា បន្ទាប់ពីយានអវកាសផ្ទុកមនុស្សសម្រេចបាននូវការតភ្ជាប់ដោយម្ចាស់ការនិងល្បឿនលឿនជាមួយបន្ទប់ស្នូលនៃស្ថានីយអវកាស ក្រុមអវកាសយានិកនៃយានអវកាស Shenzhou-១៥ បានចេញពីបន្ទប់វិលត្រឡប់មកផែនដីវិញនៃយានអវកាសចូលទៅក្នុងបន្ទប់យានអវកាសដែលស្ថិតនៅលើគន្លងតារាវិថី ។ បន្ទាប់ពីត្រៀមលក្ខណៈគ្រប់ផ្នែករួចរាល់ហើយ នៅវេលាម៉ោង ០៧ និង ៣៣ នាទី ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ តាមម៉ោងក្រុងប៉េកាំង ក្រុមអវកាសយានិកទាំងពីរបានជួបគ្នានៅលំហអវកាសដោយជោគជ័យ ។

    បន្ទាប់មក ក្រុមអវកាសយានិកទាំងពីរនេះនឹងធ្វើការផ្លាស់វេនក្នុងគន្លងតារាវិថីជាលើកដំបូង ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស