ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីអ៊ីរ៉ង់៖ សង្ឃឹមអាចពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអ៊ីរ៉ាក់បន្ថែមទៀត
2022-11-30 16:08:15cri
Share with:

       ថ្ងៃទី២៩ខែវិច្ឆិកា  លោកRaisi ប្រធានាធិបតីអ៊ីរ៉ង់បានថ្លែងថា   ការដែលលោកSudaniនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់  គឺជា"ចំណុចរបត់នៃទំនាក់ទំនងរវាងប្រទេសទាំង២"  ហើយសង្ឃឹមថា  ដំណើរទស្សនកិច្ចលើកនេះអាច"លំណឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង២"។

       តាមវេបសាយរបស់ប្រធានាធិបតីអ៊ីរ៉ង់បានផ្សាយដំណឹងថា  នៅក្នុងសន្និសីទកាសែតរួមដែលបានធ្វើឡើងនៅទីក្រុងតេហេរ៉ង់នៅថ្ងៃដដែលនោះ  លោកRaisi បានថ្លែងថា  អ៊ីរ៉ង់និងអ៊ីរ៉ាក់មាន"កិច្ចសហប្រតិបត្តិការល្អនិងជិតស្និទ្ធ"ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខ សង្គម វប្បធម៌ និងបច្ចេកវិទ្យាជាដើម  សង្ឃឹមថា  កិច្ចសហប្រតិបត្តិការទ្វេភាគីនឹងត្រូវបានពង្រឹងបន្ថែមទៀត។

           លោកSudaniបានកត់សម្គាល់ថា    ការដែលរួមសហការគ្នារវាងប្រទេសទាំង២ក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខក្នុងតំបន់ ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយមនិងគ្រឿងញៀន  គឺមានសារៈសំខាន់ណាស់។  លោកបានបន្តថា   មន្ត្រីសន្តិសុខនៃប្រទេសទាំង២នឹងធ្វើការពិភាក្សាក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ   ដើម្បីស្វែងរកការឯកភាពរួម៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស