ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖អាមេរិកគួរតែបញ្ឈប់ការធ្វើឱ្យបញ្ហាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនិងបច្ចេកវិទ្យាក្លាយទៅជាបញ្ហានយោបាយនិងបញ្ហាអាវុធ
2022-11-29 13:45:33cri
Share with:

      ពេលថ្មីៗកន្លងទៅនេះ គណៈកម្មាធិការទូរគមនាគមន៍សហរដ្ឋអាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍ដោយហាមឃាត់ក្រុមហ៊ុនចិនជាច្រើនមិនឱ្យផ្គត់ផ្គង់បរិក្ខារទូរគមនាគមន៍និងបរិក្ខារឃ្លាំមើលសុវត្ថិភាពដល់ប្រទេសអាមេរិក។ ពេលឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២៨ខែវិច្ឆិកា លោកZhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ទង្វើរបស់អាមេរិកគឺធ្វើឱ្យគំនិតសន្តិសុខជាតិមានភាពទូទៅ គឺជាករណីអាក្រក់មួយទៀតដែលប្រើប្រាស់ខុសទំនងនូវកម្លាំងរដ្ឋ ដើម្បីដាក់សម្ពាធលើសហគ្រាសចិនដោយគ្មានហេតុផល។ ទង្វើបែបនេះបានល្មើសនឹងគោលការណ៍សេដ្ឋកិច្ចទីផ្សារ បំផ្លាញក្បួនច្បាប់ពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សហគ្រាសចិន ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ។

      លោកZhao Lijianបានគូសបញ្ជាក់ថា ភាគីអាមេរិកគួរកែតម្រូវទង្វើខុសឆ្គងរបស់ខ្លួន បញ្ឈប់ការធ្វើឱ្យបញ្ហាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនិងបច្ចេកវិទ្យាក្លាយទៅជាបញ្ហានយោបាយនិងបញ្ហាអាវុធ ដើម្បីផ្តល់បរិយាកាសទីផ្សារដែលប្រកបដោយសមភាព យុត្តិធម៌និងមិនរើសអើងដល់សហគ្រាសនៃបណ្តាប្រទេសនានាដែលក្នុងនោះក៏បូករួមទាំងសហគ្រាសចិនផងដែរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស