ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបពិភាក្សាជាមួយលោក Igor Morgulov ឯកអគ្គរដ្ឋទូតថ្មីរបស់រុស្ស៊ីប្រចាំនៅប្រទេសចិន
2022-11-28 15:01:56cri
Share with:

    នៅថ្ងៃទី ២៧ ខែវិច្ឆិកា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានលើកឡើងក្នុងពេលជួបពិភាក្សាជាមួយលោក Igor Morgulov ឯកអគ្គរដ្ឋទូតថ្មីរបស់រុស្ស៊ីប្រចាំនៅប្រទេសចិនថា មិនថាស្ថានការណ៍អន្តរជាតិមានការផ្លាស់ប្តូរយ៉ាងណាក៏ដោយ ក៏ចិននិងរុស្ស៊ីសុទ្ធតែនឹងបន្តជំរុញការកសាងទំនុកចិត្តគ្នាខាងយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាបន្តបន្ទាប់ ក៏ដូចជាធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហការនិងសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនិងរួមគ្នាគាំពារយុត្តិធម៌និងសច្ចភាពអន្តរជាតិ ។

    ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ប្រទេសចិនរីករាយរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាមួយរុស្ស៊ី បង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួល ក៏ដូចជាគាំទ្រគ្នាទៅវិញទៅមកក្នុងដំណើរអភិវឌ្ឍន៍និងស្តារភាពរុងរឿងឡើងវិញរៀងៗខ្លួន ។ ភាគីទាំងពីរគួរអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាជំរុញដោយនឹងនរនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។

    ជាការឆ្លើយតប លោក Igor Morgulov បានថ្លែងថា រុស្ស៊ីរីករាយរួមសហការជាមួយប្រទេសចិនដើម្បីជំរុញទំនាក់ទំនងទ្វេភាគីថែមមួយកម្រិតទៀតក្រោមការដឹកនាំរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ក្នុងន័យជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសហការនិងសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងចិនឈានដល់កម្រិតកាន់តែខ្ពស់ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស