ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Hu Chunhua ឧបនាយករដ្ឋមន្ត្រីចិនចុះទៅត្រួតពិនិត្យនិងណែនាំការងារក្នុងការពង្រឹងនិងបង្កើនលទ្ធផលនៃយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រនៅខេត្តYunnan ប្រទេសចិន
2022-11-27 14:52:48cri
Share with:

  ពេលអញ្ជើញចុះទៅត្រួតពិនិត្យនិងណែនាំកាងារក្នុងការពង្រឹងនិងបង្កើនលទ្ធផលនៃយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រនៅខេត្តYunnan ប្រទេសចិនពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា  លោក Hu Chunhua ឧបនាយករដ្ឋមន្ត្រីចិនបានគូសបញ្ជាក់ថា ការកែប្រែភាពអន់ខ្សោយនៃតំបន់ក្រីក្រ និងជនក្រីក្រ គឺពឹងផ្អែកជាមូលដ្ឋានលើការអភិវឌ្ឍ ។  វាមានការចាំបាច់ណាស់ក្នុងការដើរតួនាទីនៃឧត្តមភាពធនធានក្នុងតំបន់

អភិវឌ្ឍយ៉ាងខ្លាំងនូវឧស្សាហកម្មជនបទពិសេសដែលមានលក្ខណៈជំរុញ  និងលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយគុណភាពខ្ពស់ជាបន្តបន្ទាប់ ។

លោក Hu Chunhua បានលើកឡើងថា ចាំបាច់ត្រូវចាត់ទុកការបង្កើនប្រាក់ចំណូលរបស់ប្រជាជនដែលរួចផុតពីភាពក្រីក្រ ជាវិធានការអាទិភាព ធ្វើឱ្យកម្លាំងពលកម្មដែលរួចផុតពីភាពក្រីក្រមានការងារធ្វើជាទូទៅ   កាត់បន្ថយគម្លាតប្រាក់ចំណូល ក្នុងន័យធ្វើឱ្យប្រជាជនជនជាតិនានាមានជីវភាពធូធាររួមនិងជំរុញភាពរុងរឿង និងស្ថិរភាពនៃតំបន់ព្រំដែនចិន ៕

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស