ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការពារជាតិចិនសង្កត់ធ្ងន់ថា តំបន់តៃវ៉ាន់គឺជាផ្នែកដ៏ពិសិដ្ឋមួយនៃទឹកដី ចិនដែលមិនអាចកាត់ផ្តាច់បាន
2022-11-25 16:22:48cri
Share with:

លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ២៤ ខែវិច្ឆិកាថា តំបន់តៃវ៉ាន់គឺជាផ្នែកដ៏ពិសិដ្ឋមួយនៃទឹកដីចិនដែលមិនអាចកាត់ផ្តាច់បាន ។ រាល់ការប៉ុនប៉ងណាមួយដើម្បីពង្រឹងទំនាក់ទំនងយោធារវាងអាមេរិកនិងតៃវ៉ាន់ គឺជារឿងដែលមិនអាចទៅរួចនោះទេ។

        លោក Wu Qian បានថ្លែងបែបនេះក្នុងពេលឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានក្នុងថ្ងៃដដែលអំពីខ្លឹមសារទាក់ទិននឹងកោះតៃវ៉ាន់ដែលើកឡើងដោយ"គណៈកម្មាធិការវាយតម្លៃសេដ្ឋកិច្ចនិងសន្តិសុខអាមេរិក-ចិន" ដែលស្ថិតក្រោមឱវាទរដ្ឋសភាសហរដ្ឋអាមេរិក។ លោកបានលើកឡើងថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ និងករណីដែលសហរដ្ឋអាមេរិកលក់អាវុធឱ្យតៃវ៉ាន់។ ក្នុងកិច្ចជំនួបរវាងប្រមុខរដ្ឋចិន និងសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា លោក Biden ប្រធានាធិបតីសហរដ្ឋអាមេរិកបានរំលឹកឡើងវិញថា លោកមិនគាំទ្រ “ឯករាជ្យរបស់តៃវ៉ាន់”ទេ ហើយក៏មិនគាំទ្រ “ប្រទេសចិនពីរ” ឬ “ប្រទេសចិនមួយ តៃវ៉ាន់មួយ”នោះដែរ ពោលគឺគ្មានចេតនាចង់បង្កការប៉ះទង្គិចជាមួយចិនឡើយ។ ភាគីចិនសង្ឃឹមថា ភាគីអាមេរិកអាចអនុវត្តតាមគោលនយោបាយនេះយ៉ាងប្រាកដប្រជា ដើម្បីកុំឱ្យប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់ភាគីទាំងពីរចិននិងអាមេរិក៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស