ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនបង្ហាញថា វិស័យផលិតកម្មចិនបន្តរក្សានិន្នាការដ៏ល្អប្រសើរក្នុងការទាក់ទាញទុនវិនិយោគបរទេស
2022-11-25 15:25:44cri
Share with:

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើដោយក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី២៤ខែវិច្ឆិកា លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថា ឆ្នាំនេះវិស័យផលិតកម្មចិនបានបន្តរក្សានិន្នាការដ៏ល្អប្រសើរក្នុងការទាក់ទាញទុនវិនិយោគបរទេស។

លោកស្រីបានលើកឡើងថា ក្រុមហ៊ុនឆ្លងប្រទេសជាច្រើនបានផ្តោតសំខាន់ទៅលើទីផ្សារដ៏ធំទូលាយរបស់ប្រទេសចិន បន្តបង្កើនកម្រិតវិនិយោគចំពោះប្រទេសចិន គម្រោងទុនវិនិយោគលើវិស័យផលិតកម្មធំៗមួយចំនួនបានត្រូវពន្លឿនការសាងសង់។ ឆ្នាំ២០២១វិស័យផលិតកម្មប្រទេសចិនបានទាក់ទាញទុនវិនិយោគបរទេសទំហំ៣៣៧៣០លានដុល្លារអាមេរិក បានកើនឡើង៨.៨%បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២០។

ជំហានបន្ទាប់ ក្រសួងពាណិជ្ជកម្មចិននឹងជំរុញឱ្យស្ថាប័នធុរកិច្ចក្នុងតំបន់គិតពិចារណាអំពីស្ថានការណ៍ជាក់ស្តែងក្នុងតំបន់ ពន្លឿនការដាក់ចេញឯកសារគាំទ្រការអនុវត្ត ធានាគោលនយោបាយនិងវិធានការអនុវត្តដោយចំគោលដៅ ព្រមទាំងប្រើប្រាស់គោលនយោបាយអនុគ្រោះឱ្យបានល្អ ដើម្បីផ្តល់សេវាធានារ៉ាប់រងកាន់តែល្អចំពោះសហគ្រាស៕

អ្នកបកប្រែ:李展精
ប្លុកពិសេស