ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កងទ័ពប្រទេសទាំងពីរចិននិងវៀតណាមចាប់ដំណើរការការយាមល្បាតចម្រុះនៅឈូងសមុទ្រBeibuលើកទី៣៣
2022-11-25 15:25:05cri
Share with:

នាវា Hanzhong និងនាវា Guangyuan នៃកងទ័ពជើងទឹកប្រទេសចិនបានរួមជាមួយនាវាកងទ័ពជើងទឹកវៀតណាមបង្កើតជាក្រុមនាវាយាមល្បាតនៅលំហឈូងសមុទ្រBeibu ដើម្បីដំណើរការយាមល្បាតចម្រុះរវាងចិននិងវៀតណាមនៅឈូងសមុទ្រប៉ាកពូលើកទី៣៣ ព្រមទាំងរៀបចំសមយុទ្ធជួយសង្គ្រោះចម្រុះ។

ការយាមល្បាតចម្រុះលើកនេះមានរយៈពេល២ថ្ងៃ គឺជាការយាមល្បាតចម្រុះលើកទី៣៣ដែលធ្វើឡើងបន្ទាប់ពីប្រទេសចិននិងវៀតណាមបានចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងស្តីពីយាមល្បាតចម្រុះនៅឈូងសមុទ្រBeibuរវាងកងទ័ពជើងទឹកចិននិងវៀតណាម »កាលពីឆ្នាំ២០០៥ ក៏ដូចជាការយាមល្បាតចម្រុះលើកដំបូងដែលធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរចិននិងវៀតណាមចេញផ្សាយ«សេចក្តីថ្លែងការណ៍ចម្រុះស្តីពីការបង្កើននិងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាម»៕

អ្នកបកប្រែ:李展精
ប្លុកពិសេស