ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាហ្វ្រិកនិងសប្តាហ៍កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរវប្បធម៌ចិន-អាហ្រ្វិកនៃប្រទេសចិន(Zhejiang)ប្រចាំឆ្នាំ ២០២២ ប្រារព្ធឡើងនៅទីក្រុង Jinhua
2022-11-22 14:50:04cri
Share with:

វេទិកាសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាហ្វ្រិកនិងសប្តាហ៍កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរវប្បធម៌ចិន-អាហ្រ្វិកនៃប្រទេសចិន(Zhejiang)ប្រចាំឆ្នាំ ២០២២ បានប្រារព្ធឡើងនៅទីក្រុង Jinhua នៅថ្ងៃទី ២១ ខែវិច្ឆិកា។ លោក Gao Yunlong អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននិងជាប្រធានសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិន បានអញ្ជើញចូលរួមពិធីបើក និងថ្លែងសុន្ទរកថា។

ថ្លែងក្នុងសុន្ទរកថា លោក Gao Yunlong បានលើកឡើងថា ប្រទេសចិននិងអាហ្រ្វិកមានគោលបំណងដូចគ្នា និងជួយអាសាគ្នាទៅវិញទៅមក ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើនសន្ធឹក។ រំពឹងទុកថា ប្រទេសចិននិងអាហ្រ្វិកអាចប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតថ្មី បង្កើតវិស័យថ្មីៗសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិក ជំរុញការផ្លាស់ប្តូរវប្បធម៌របស់មនុស្សជាតិ ព្រមទាំងពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពចិន-អាហ្វ្រិក ពង្រឹងទំនួលខុសត្រូវសង្គម ក៏ដូចជាជំរុញសហគ្រាសកាន់តែច្រើនដែលផ្តល់អត្ថប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជនអាហ្វ្រិក៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស