ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផលិតកម្មប្រទេសចិនផ្តល់ការគាំទ្រដ៏រឹងមាំចំពោះព្រឹត្តិការណ៍បាល់ទាត់ពានពិភពលោកកាតាឆ្នាំ២០២២
2022-11-21 14:45:31cri
Share with:

ព្រឹត្តិការណ៍បាល់ទាត់ពានពិភពលោកកាតាឆ្នាំ២០២២បានបើកធ្វើនៅកីឡដ្ឋាន

Al Bayt កាលពីថ្ងៃទី២០ខែវិច្ឆិកា  ផលិតកម្មប្រទេសចិនបានផ្តល់ការគាំទ្រដ៏រឹងមាំចំពោះព្រឹត្តិការណ៍បាល់ទាត់ពានពិភពលោកលើកនេះចាប់ពីកីឡដ្ឋានដល់បណ្តាញផ្គត់ផ្គង់ទឹក រហូតដល់ថមពលអគ្គិសនី  ។

កីឡដ្ឋានគឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់រៀបចំព្រឹត្តិការណ៍បាល់ទាត់ពានពិភពលោក ។ នៅប្រទេសកាតា កីឡដ្ឋានច្រើនកន្លែងសុទ្ធតែមានសហគ្រាសចិនចូលរួមការរចនានិងសាងសង់ ក្នុងនោះកីឡដ្ឋាន Lusail ដែលជាកីឡដ្ឋានដ៏សំខាន់នៃព្រឹត្តិការណ៍បាល់ទាត់ពានពិភពលោកកាតា គឺជាគម្រោងកីឡដ្ឋានបាល់ទាត់ពានពិភពលោកដំបូងបង្អស់ដែលរចនានិងកសាងដោយសហគ្រាសចិន ព្រមទាំងបានបង្កើតកំណត់ត្រាជាច្រើន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស