ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេស តំបន់និងអង្គការអន្តរជាតិចំនួន ៨០ បានចូលរួមពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ៦
2022-11-20 11:42:00cri
Share with:

      ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ៦ និងជាពិព័រណ៍ទំនិញនាំចេញនាំចូលក្រុងគួនមីងប្រទេសចិនលើកទី២៦បានសម្ពោធបើកនៅក្រុងគួនមីងខេត្តយូណានប្រទេសចិន។ ក្នុងអំឡុងពិព័រណ៍រយៈពេល៤ ថ្ងៃ ភ្ញៀវកិត្តិយសនៃប្រទេស តំបន់និងអង្គការអន្តរជាតិចំនួន ៨០ នឹងចូលរួមពិព័រតណ៍និងកិច្ចប្រជុំជុំវិញប្រធានបទ"ចែករំលែកឱកាសថ្មី រួមគ្នាស្វែងរកការអភិវឌ្ឍថ្មី"។

      ព័រណ៍ចិន-អាស៊ីខាងត្បូងលើកនេះរៀបចំធ្វើទាំងតាមអនឡាញនិងនៅកន្លែងផ្ទាល់ ដាក់ពន្លាបង្ហាញរូបរាងនៃប្រទេសបង់ក្លាដេសដែលជាប្រទេសប្រធាននិងប្រទេសឡាវដែលជាប្រទេសភ្ញៀវកិត្តិយសសំខាន់ សរុបបានមានពន្លាចំនួន ១៣ ទាំងផ្នែកថាមពលបៃតង កសិកម្មកំណើនលក្ខណៈពិសេសខ្ពង់រាប ជីវឱសថនិងសុខភាពធំ វិស័យផលិតកម្មជឿនលឿននិងទេសចរណ៍វប្បធម៌ជាដើម ក្នុងនោះពន្លាឯកទេសមានចំនួន ៨ ដែលត្រូវជាជាង ៦០%នៃពន្លាទាំងអស់។

      ក្នុងអំឡុងពេលពិព័រណ៍នេះ ក៏នឹងបើកធ្វើសកម្មភាពមួយចំនួនដូចជាវេទិកាសហប្រតិបត្តិការចិន-អាស៊ីខាងត្បូង វេទិកាធុរកិច្ចចិន-អាស៊ីខាងត្បូង វេទិកាសហប្រតិបត្តិការខាងការអភិវឌ្ឍចិន-តំបន់សមុទ្រឥណ្ឌានិងវេទិកាធនាគារគំនិតចិន-អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ជាដើម៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស