ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនបានបន្តអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការ APEC លើកទី ២៩
2022-11-19 16:57:00cri
Share with:

        នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានបន្តអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការ APEC លើកទី ២៩ នៅក្រុងបាងកករបស់ប្រទេសថៃ ។

កិច្ចប្រជុំលើកនេះបានផ្តោតសំខាន់លើបញ្ហាពាណិជ្ជកម្មនិងការវិនិយោគប្រកបដោយនិរន្តរភាព ។ លោក Xi Jinping បានលើកឡើងថា ពាណិជ្ជកម្ម និងការវិនិយោគដ៏សេរីនិងបើកទូលាយគឺជាដកម្មវត្ថុនិងគោលការណ៍របស់អង្គការ APEC ក៏ជាសសរស្តម្ភដ៏សំខាន់នៃទស្សនទានរបស់ក្រុង Putrajaya ឆ្នាំ ២០៤០ ។

យើងត្រូវប្រកាន់ខ្ជាប់នូវលទ្ធិពហុភាគីនិយមដ៏ពិតប្រាកដនិងគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។ ត្រូវប្រកាន់ខ្ជាប់នូវការផ្តល់ផលប្រយោជន៍ទូទៅនិងបរិយាប័ន្ន ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ទូទៅទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ ត្រូវប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ដោយបើកទូលាយនិងរួមគ្នាជំរុញវិបុលភាពនៅអាស៊ីប៉ាស៊ីហ្វិក ។

កិច្ចប្រជុំលើកនេះបានចេញផ្សាយសេចក្តីប្រកាសរបស់មេដឹកនាំ APEC ឆ្នាំ ២០២២និង គោលដៅក្រុងបាងកកសេដ្ឋកិច្ចបៃតងវដ្តជីវសាស្រ្ត

អ្នកបកប្រែ:王幸
ប្លុកពិសេស