ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការសាកល្បងដំណើរការនៃផ្លូវដែកល្បឿនលឿនហ្សាការតា-បានដុង ដែលសហការកសាងដោយចិននិងឥណ្ឌូណេស៊ីទទួលបានជោគជ័យ
2022-11-16 21:28:32cri
Share with:

 

      ថ្ងៃទី១៦ខែវិច្ឆិកាតាមម៉ោងឥណ្ឌូណេស៊ី  រទេះភ្លើងត្រួតពិនិត្យចម្រុះតាមផ្លូវដែកល្បឿនលឿនមួយគ្រឿងដែលរចនានិងផលិតដោយប្រទេសចិនបានធ្វើការត្រតពិនិត្យដោយគ្រប់ជ្រុងជ្រោយចំពោះខ្សែផ្លូវសាកល្បងដំណើរការនៃផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុង  សន្ទស្សន៍គ្រប់ផ្នែកសុទ្ធតែល្អប្រសើរ ដែលបញ្ជាក់ថា ការសាកល្បងដំណើរការនៃផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុងដែលសហការកសាងដោយប្រទេសចិននិងប្រទេសឥណ្ឌូណេស៊ីទទួលបានជោគជ័យគាប់ប្រសើរ។

 

       ផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុងគឺតភ្ជាប់ទីក្រុងហ្សាកាដារដ្ឋធានីឥណ្ឌូណេស៊ីជាមួយទីក្រុងបានដុងដែលជាក្រុងទេសចរណ៍ដ៏ល្បីឈ្មោះ បណ្តោយផ្លូវសរុប១៤២.៣ គីឡូម៉ែត្រ  ល្បឿនដំណើរការកំពូលអាចឡើងដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង  ដែលបានចាប់ផ្តើមកសាងកាលពីខែមិថុនាឆ្នាំ២០១៨  ជាគម្រោងលក្ខណៈនិមិត្តរូបនៃការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”  ហើយខ្សែផ្លូវទាំងមូលបានប្រើបច្ចេកទេសរបស់ប្រទេសចិននិងសាងសង់តាមស្តង់ដាររបស់ប្រទេសចិន។

       ក្រោមការជំរុញផ្ទាល់របស់ប្រមុខរដ្ឋប្រទេសទាំងពីរចិននិងឥណ្ឌូណេស៊ី តាមរយៈការបន្តខិតខំរួមរបស់អ្នកស្ថាបនាផ្លូវដែកទាំងចិននិងឥណ្ឌូណេស៊ី  ការកសាងផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុងមានដំណើរការរលូន។ បន្ទាប់ពីការកសាងរួចហើយ ពេលវេលាធ្វើទេសចរណ៍ពីហ្សាកាដាដល់បានដុងនឹងត្រូវពង្រួមពីជាង៣ម៉ោងដល់ត្រឹម ៤០ នាទីប៉ុណ្ណោះ។  ផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុងនឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចតាមខ្សែផ្លូវ ហើយមានសារៈសំខាន់ណាស់ចំពោះការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”   ក៏ដូចជាការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃយុទ្ធសាស្ត្រ “សសរទ្រង់មហាសមុទ្រសកល” នៃឥណ្ឌូណេស៊ី៕

 


     



អ្នកបកប្រែ:邓倩
ប្លុកពិសេស