ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញជួបពិភ្សាការងារជាមួយលោក Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ
2022-11-16 21:58:01cri
Share with:

នារសៀលថ្ងៃទី ១៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋិចិន បានជួបពិភាក្សាការងារជាមួយ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិនៅកោះបាលី ។

លោក Xi Jinping បានគូសបញ្ជាក់ថា  ប្រទេសចិនរីករាយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ដើម្បីរួមគ្នាជំរុញគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកលទទួលបានសមិទ្ធផលជាក់ស្តែង ។ យើងខ្ញុំនឹងជំរុញមនុស្សជាតិមានវឌ្ឍនភាពទាំងមូលតាមរយៈទំនើបកម្មបែបផែនចិន  និងនាំមកនូវឱកាសថ្មីៗដល់ពិភពលោកតាមរយៈការអភិវឌ្ឍថ្មីរបស់ប្រទេសចិន ដើម្បីផ្តល់នូវស្ថិរភាព និងភាពប្រាកដប្រជាបន្ថែមទៀតដល់ពិភពលោកដែលប្រកបដោយភាពច្របូកច្របល់ ។ ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវលទ្ធិពហុភាគីនិយមពិតប្រាកដ និងគាំទ្រយ៉ាងមុតមាំចំពោះការងារនៃអង្គការសហប្រជាជាតិ ។

លោក Guterres បានថ្លែងថា  អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះប្រទេសចិនប្រកាន់ខ្ជាប់នូវពហុភាគីនិយម ។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលផ្តួចផ្តើមឡើងដោយប្រទេសចិនគឺសមស្របនឹងរបៀបវារៈការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០  នៃអង្គការសហប្រជាជាតិ ហើយកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការជួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យអភិវឌ្ឍរួមគ្នាគឺមិនអាចប្រៀបផ្ទឹមបាន ។ អង្គការសហប្រជាជាតិគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ចិនតែមួយ ។ អង្គការសហប្រជាជាតិរីករាយបន្តធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសចិន ហើយរំពឹងទុកថា ប្រទេសចិននឹងដើរតួយ៉ាងសំខាន់ក្នុងការគាំពារសន្តិភាពនិងការអភិវឌ្ឍពិភពលោក ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស