ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖ប្រទេសចិនមួយដែលធ្វើទំនើបកម្មជាបន្តបន្ទាប់ មុខជានឹងផ្តល់កាលានុវត្តភាពកាន់តែច្រើនដល់ពិភពលោកជាមិនខាន
2022-11-15 16:11:04cri
Share with:

    ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា កិច្ចប្រជុំកំពូលលើកទី១៧នៃអ្នកដឹកនាំក្រុមប្រទេសG20បានបើកធ្វើកិច្ចប្រជុំដំណាក់កាលទី១នៅកោះបាលី។លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងក្នុងសុន្ទរកថាថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានដាក់ចេញភារកិច្ចគោលដៅនិងគោលនយោបាយនៃការអភិវឌ្ឍបុព្វហេតុរបស់បក្សនិងរដ្ឋក្នុងរយៈពេល៥ឆ្នាំនិងរយៈពេលយូរ។ប្រទេសចិននឹងដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាពដោយមិនងាករេ ធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅ ពង្រីកការបើកទូលាយដោយមិនងាករេ ព្រមនិងជំរុញការស្តារភាពរុងរឿងឡើងវិញដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។ប្រទេសចិនមួយដែលធ្វើទំនើបកម្មជាបន្តបន្ទាប់ មុខជានឹងផ្តល់កាលានុវត្តភាពកាន់តែច្រើនដល់ពិភពលោកជាមិនខាន៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស