ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinpingថ្លែងអំពីបញ្ហាថាតើធ្វើយ៉ាងម៉េចដើម្បីពង្រឹង”ជញ្ជាំងភ្លើង”នៃសន្តិសុខបណ្តាញអ៊ីនធើណែត
2022-11-09 16:28:12cri
Share with:

      ទាក់ទិននឹងបញ្ហាខបណ្តាញអ៊ីនធើណែត លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់គូសបញ្ជាក់ថា៖ បើគ្មានសន្តិសុខបណ្តាញអ៊ីធើណែតនោះក៏គ្មានសន្តិសុខជាតិ គ្មានការដំណើរការដោយស្ថិរភាពនៃសេដ្ឋកិច្ចសង្គម  ហើយផលប្រយោជន៍របស់ប្រជាជនក៏មិនអាចទទួលបានការធានាឡើយ។

      ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានពន្លឿនការរចនាកំពូលលើវិស័យសន្តិសុខបណ្តាញអ៊ីនធើណែត ប្រព័ន្ធរបបពាក់ព័ន្ធត្រូវបានកែលម្អឥតឈប់ឈរ ដែលបានផ្តល់ការធានាយ៉ាងរឹងមាំសម្រាប់ការគាំពារសន្តិសុខបណ្តាញអ៊ីនធើណែតជាតិនិងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រជាជន។ ពីថ្ងៃទី ៩-១១ ខែកញ្ញាឆ្នាំ ២០២២ កិច្ចប្រជុំកំពូល Wuzhen នៃមហាសន្និបាតបណ្តាញអ៊ីនធើណែតពិភពលោកឆ្នាំ ២០២២ បានបើកធ្វើនៅក្រុង Wuzhen ខេត្តZhejiang។ ខាងក្រោមនេះ សូមស្វែងយល់ពីការអធិប្បាយពាក់ព័ន្ធនឹងការគ្រប់គ្រងបណ្តាញអ៊ីនធើណែតតាមផ្លូវច្បាប់ដែលលើកឡើងដោយលោក Xi Jinping៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស