ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំហំវិនិយោគផ្ទាល់ចំពោះក្រៅប្រទេសរបស់ប្រទេសចិនជាប់ចំណាត់ថ្នាក់៣លេខខាងមុខនៅលើពិភពលោកក្នុងរយៈពេល១០ឆ្នាំជាប់ៗគ្នា
2022-11-08 15:49:02cri
Share with:

      ថ្ងៃទី៧ខែវិច្ឆិកា    ក្រសួងពាណិជ្ជកម្មចិន  រដ្ឋបាលជាតិស្ថិតិចិន  និងរដ្ឋបាលជាតិគ្រប់គ្រងការប្តូរប្រាក់ចិនបានរួមគ្នាចេញផ្សាយ សេចក្តីប្រកាសអំពីស្ថិតិនៃការវិនិយោគផ្ទាល់ចំពោះក្រៅប្រទេសរបស់ប្រទេសចិនប្រចាំឆ្នាំ២០២១  យោងតាមសេចក្តីប្រកាសបង្ហាញឱ្យដឹងថា   នៅឆ្នាំ២០២១  ទំហំវិនិយោគផ្ទាល់ចំពោះក្រៅប្រទេសរបស់ប្រទេសចិន ត្រូវជា១៧ម៉ឺន៨ពាន់៨រយ២០លានដុល្លារអាមេរិក  កើនឡើង១៦.៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ដែលជាប់ចំណាត់ថ្នាក់៣លេខាខាងមុខលើពិភពលោកក្នុងរយៈពេល១០ឆ្នាំជាប់ៗគ្នា       រក្សាឋានៈជាប្រទេសខ្លាំងខាងវិនិយោគចំពោះក្រៅប្រទេស

      ក្រៅពីនេះទៅទៀត    ការវិនិយោគរបស់ប្រទេសចិននៅក្នុងបណ្តាប្រទេសនៅតាម "ខ្សែក្រវាត់និងផ្លូវ" បានបន្តកើនឡើង។  គិតរហូតដល់ចុងឆ្នាំ២០២១   ប្រទេសចិនបានបង្កើតសហគ្រាសជាង១ម៉ឺន១ពាន់ នៅតាមបណ្តាប្រទេសនៅតាម"ខ្សែក្រវាត់និងផ្លូវ"  ដែលស្មើនឹងប្រហែលមួយភាគបួននៃចំនួនសហគ្រាសចិននៅបរទេសសរុប ។  នៅឆ្នាំ២០២១   ការវិនិយោគផ្ទាល់របស់ប្រទេសចិននៅក្នុងបណ្តាប្រទេសនៅតាម"ខ្សែក្រវាត់និងផ្លូវ"បានកើនឡើងដល់២ម៉ឺន៤ពាន់១រយ៥០លានដុល្លារអាមេរិក ដែលបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។

អ្នកបកប្រែ:冯辉
ប្លុកពិសេស