ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បន្ទប់ពិសោធន៍ Mengtian នៃស្ថានីយ៍អវកាសចិនបានបញ្ចប់ការផ្លាស់ទីតាំងទិសដោយជោគជ័យ ស្ថានីយអវកាសចិនដែលមានសណ្ឋានដូចជាអក្សរ “T” ត្រូវបានដំឡើងនៅតាមគន្លងតារាវិថីរួចហើយ
2022-11-04 15:39:19cri
Share with:


 

យោងតាមដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សចិនឱ្យដឹងថា វេលាម៉ោង៩និង៣២នាទី ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២ តាមម៉ោងទីក្រុងប៉េកាំង បន្ទប់ពិសោធន៍ Mengtian នៃស្ថានីយអវកាសចិនបានបញ្ចប់ផ្លាស់ទីតាំងទិសដោយជោគជ័យ ។ នៅរសៀលថ្ងៃដដែល ក្រុមអវកាសយានិក Shenzhou -14 បានចូលទៅក្នុងបន្ទប់ពិសោធន៍ Mengtian

 

កាបញ្ចប់កាផ្លាស់ទីតាំងទិសនៃបន្ទប់ពិសោធន៍ Mengtianដោយជោគជ័យជាសញ្ញាកត់សម្គាល់ថា ស្ថានីយអវកាសចិនដែលមានសណ្ឋានដូចជាអក្សរ “T” ត្រូវបានដំឡើងនៅតាមគន្លងតារាវិថីរួចហើយដែលបានបោះជំហានសំខាន់ឆ្ពោះទៅរកគោលដៅនៃការសាងសង់ស្ថានីយអវកាសចិន។ យោងតាមផែនការគ្រោងទុក នឹងអនុវត្តការធ្វើតេស្តនិងវាយតម្លៃមុខងារជាមូលដ្ឋាននៃស្ថានីយអវកាសចិនដែលត្រូវបានចាត់តាំងឡើង។

អ្នកបកប្រែ:马小青
ប្លុកពិសេស