ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ផ្ញើសារសួរសុខទុក្ខដល់លោក Marcos ប្រធានាធិបតីហ្វីលីពីនអំពីការដែលហ្វីលីពីនរងការវាយប្រហារពីព្យុះសង្ឃរា
2022-11-03 19:48:22cri
Share with:

នៅថ្ងៃទី៣ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារសួរសុខទុក្ខដល់លោក Marcos ប្រធានាធិបតីហ្វីលីពីនអំពីការដែលហ្វីលីពីនរងការវាយប្រហារពីព្យុះសង្ឃរា ។

ថ្លែងក្នុងសារលិខិត លោក Xi Jinping បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថា ប្រទេសហ្វីលីពីនបានរងការវាយប្រហារពីព្យុះសង្ឃរា ដែលបានបណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតនិងរងរបួសយ៉ាងធ្ងន់ធ្ងរ ព្រមទាំងរងការខាតបង់ទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹក លោកសូមតំណាងឱ្យរដ្ឋាភិបាល និងប្រជាជនចិន ដើម្បីចូលរួមរំលែកទុក្ខដល់ជនរងគ្រោះស្លាប់ និងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះគ្រួសាររបស់ជនរងគ្រោះស្លាប់ និងជនរងរបួស ។ លោកជឿថា ក្រោមការដឹកនាំរបស់ប្រធានាធិបតី Marcos និងរដ្ឋាភិបាលហ្វីលីពីន ប្រជាជននៅតំបន់រងគ្រោះនឹងអាចយកឈ្នះលើគ្រោះមហន្តរាយ និងកសាងផ្ទះរបស់ពួកគេឡើងវិញ ។ ប្រទេសចិនមានឆន្ទៈក្នុងការផ្តល់ជំនួយឱ្យអស់ពីលទ្ធភាពដល់ហ្វីលីពីនសម្រាប់ការស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស