ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសអាមេរិកប្រកាសវិធានការដាក់ទណ្ឌកម្មជុំថ្មីមួយចំពោះរុស្ស៊ី
2022-10-01 14:04:25cri
Share with:

       ថ្ងៃទី៣០ខែកញ្ញា  រដ្ឋាភិបាលអាមេរិកបានប្រកាសវិធានការដាក់ទណ្ឌកម្មច្រើនខចំពោះរុស្ស៊ី។

       ក្រសួងការបរទេសអាមេរិកបានប្រកាសថានឹងចាត់វិធានការដាក់កំហិតក្នុងការធ្វើទិដ្ឋាការចំពោះបុគ្គលចំនួន៩រយ១០នាក់ដែលបូករួមទាំងបុគ្គលិកកងទ័ពរុស្ស៊ី និងមន្ត្រីកងទ័ពបេឡារុស។ ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសដាក់ទណ្ឌកម្មចំពោះបុគ្គលពាក់ព័ន្ធនឹងអង្គភាពឧស្សាហកម្មយោធារបស់រុស្ស៊ី និងទេសាភិបាលធនាគារកណ្តាលរបស់រស្ស៊ីជាដើម ។ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសថានិងដាក់បញ្ចូលសហគ្រាសចំនួន៥៧ដែលស្ថិតនៅទឹកដីរុស្ស៊ី និងឧបទ្វីបCrimean ទៅក្នុងបញ្ជីឈ្មោះអង្គភាព ហើយទទួលស្គាល់ថាសហគ្រាសទាំងនេះបានល្មើសវិធានការហាមឃាត់ការនាំចេញរបស់អាមេរិក ។

អ្នកបកប្រែ:冯辉
ប្លុកពិសេស