ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកភូទីនប្រធានាធិបតីរុស្ស៊ីនិងតំណាងនៃតំបន់ចំនួនបួនដូចជាតំបន់ Donetsk ជាដើមចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការដាក់បញ្ចូលជាទឹកដីរុស្ស៊ី
2022-10-01 14:53:19cri
Share with:

    នៅថ្ងៃទី ៣០ ខែកញ្ញា នៅវិមានក្រឹមឡាំង លោកភូទីនប្រធានាធិបតីរុស្ស៊ីនិងតំណាងនៃតំបន់ចំនួនបួន ដូចជាតំបន់ Donetsk តំបន់ Lugansk តំបន់ Zaporozhye និងតំបន់ Kherson បានចុះហត្ថលេខាលើសន្ធិសញ្ញាដោយបានអនុញ្ញាតឱ្យតំបន់ទាំងបួនដាក់បញ្ចូលជាទឹកដីរុស្ស៊ីជាអត្តសញ្ញាណរបស់សហព័ន្ធរុស្ស៊ី ។

    សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែកញ្ញានេះ តំបន់ចំនួនបួន ដូចជាតំបន់ Donetsk តំបន់ Lugansk តំបន់ Zaporozhye និងតំបន់ Kherson បានធ្វើការបោះឆ្នោតសកលអំពីរឿងដាក់បញ្ចូលជាទឹកដីរុស្ស៊ីជាអត្តសញ្ញាណរបស់សហព័ន្ធរុស្ស៊ី ។ តាមលទ្ធផលនៃការបោះឆ្នោតសកលបានឱ្យដឹងថា ប្រជាជនភាគច្រើនដាច់ខាតបានគាំទ្រចំពោះការដាក់បញ្ចូលជាទឹកដីរុស្ស៊ី ។ បន្ទាប់មក មេដឹកនាំនៃតំបន់ទាំងបួនបានដាក់ពាក្យស្នើសុំ"ដាក់បញ្ចូលជាទឹកដីរុស្ស៊ី"ជាផ្លូវការជូនមេដឹកនាំរុស្ស៊ី ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស