ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសស៊ុយអែតអះអាងថា ហេតុការណ៍ធ្លាយឧស្ម័ននៃបំពង់បង្ហូរឧស្ម័នធម្មជាតិNord-Streamប្រហែលកើតឡើងដោយចេតនារបស់មនុស្ស
2022-09-28 11:22:42cri
Share with:

      ថ្ងៃទី២៨ខែកញ្ញា មន្រ្តីរដ្ឋាភិបាលស៊ុយអែតបានថ្លែងថា មានព័ត៌មានបង្ហាញថា ហេតុការណ៍ធ្លាយឧស្ម័ននៃបំពង់បង្ហូរឧស្ម័នធម្មជាតិNord-Streamប្រហែលកើតឡើងដោយចេតនារបស់មនុស្ស ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ មន្រ្តីរូបនេះក៏បានថ្លែងដែរថា នេះមិនមែនជាការវាយប្រហារដែលសំដៅចំពោះស៊ុយអែតនោះទេ រដ្ឋាភិបាលស៊ុយអែតកំពុងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយដៃគូសហប្រតិបត្តិការដូចជាអង្គការណាតូជាដើម ក៏ដូចជាប្រទេស ដាណឺម៉ាកនិងអាល្លឺម៉ង់ជាដើម។

      នៅថ្ងៃទី២៦ខែកញ្ញា តាមម៉ោងក្នុងតំបន់ តំបន់ដែលកើតមានឧប្បត្តិហេតុធ្លាយឧស្ម័ននៃបំពង់បង្ហូរឧស្ម័នធម្មជាតិNord-Stream១និងNord-Stream២បានកើតមានការបំផ្ទុះក្រោមទឹកចំនួនពីរលើក។

      ថ្ងៃទី២៧ខែកញ្ញា លោកPeskovលេខាធិការព័ត៌មាននៃប្រធានាធិបតីរុស្ស៊ីបានថ្លែងទៅកាន់ប្រព័ន្ធសារព័ត៌មានថា ភាពអាសន្ននៃគម្រោងNord-Stream វាពាក់ព័ន្ធដល់សន្តិសុខថាមពលនៃទ្វីបអឺរ៉ុបទាំងមូល ភាគីរុស្ស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះហេតុការណ៍នេះ។ បច្ចុប្បន្នមិនច្រានចោលថា ហេតុការណ៍នេះគឺបណ្តាលមកពីសកម្មភាពបំផ្លិចបំផ្លាញដោយមនុស្សនោះទេ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស