ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បណ្តាប្រទេស BRICS ឈានដល់គំនិតឯកភាពរួមចំនួន ៧ ស្តីពីការរួមគ្នាទប់ទល់នឹងបញ្ហាប្រឈមពីគ្រោះមហន្តរាយ
2022-09-25 15:00:27cri
Share with:

អ្នកសារព័ត៌មានបានដំណឹងពីក្រសួងគ្រប់គ្រងគ្រាអាសន្នរបស់ចិនកាលពីថ្ងៃទី ២៤ ខែកញ្ញាឱ្យដឹងថា ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៃថ្នាក់រដ្ឋមន្ត្រីប្រទេស BRICS លើកទី ៣ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃទី២៣ ខែកញ្ញា បណ្តាប្រទេស BRICS បានឈានដល់គំនិតឯកភាពរួមចំនួន ៧ ស្តីពីការរួមគ្នាទប់ទល់នឹងបញ្ហាប្រឈមពីគ្រោះមហន្តរាយ។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកនេះបានប្រារព្ធឡើងក្រោមប្រធានបទ "ការជំរុញការធ្វើទំនើបកម្មផ្នែកសមត្ថភាពបង្ការនិងគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីជួយដល់ប្រទេស BRICS ឱ្យទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់" ។ កិច្ចប្រជុំនេះបានរៀបចំដោយភាគីចិន និងមានការចូលរួមតាមបណ្តាញអ៊ីនធើណែតពីសំណាក់អ្នកទទួលខុសត្រូវនៃស្ថាប័នគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសអាហ្វ្រិកខាងត្បូង ប្រេស៊ីល រុស្ស៊ី និងឥណ្ឌាជាដើម ។ ភាគីនានាបានរួមគ្នាចេញសេចក្តីប្រកាសក្រុងប៉េកាំងនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីប្រទេស BRICS ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ។ លោក Wang Xiangxi រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រាអាសន្នរបស់ចិនបានថ្លែងថា ប្រទេសចិនមានឆន្ទៈរួមជាមួយបណ្តាប្រទេស BRICS ដើម្បីឈានដល់គំនិតឯកភាពរួមលើការកាត់បន្ថយគ្រោះមហន្តរាយ លើកកម្ពស់សមត្ថភាពបង្ការនិងគ្រប់គ្រងគ្រោះមហន្តរាយ ទប់ទល់នឹងបញ្ហាប្រឈមពីគ្រោះមហន្តរាយធំៗ ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការគ្រប់គ្រងគ្រាអាសន្ន ព្រមនិងកសាងទំនាក់ទំនងភាពជាដៃគូក្នុងការគ្រប់គ្រងគ្រោះមហន្តរាយជាសកល ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស