ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការសហប្រជាជាតិថ្លែងថា វិបត្តិផ្ទួនៗបានប៉ះពាល់ដល់ការសម្រេច គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
2022-09-20 14:20:00cri
Share with:

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងកាលពីថ្ងៃទី ១៩ ខែកញ្ញាថា វិបត្តិផ្ទួនៗបានប៉ះពាល់ដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ការអភិវឌ្ឍសកលបានឈានដល់ "ដំណាក់កាលគន្លឹះ " ។ លោក Guterres បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញឱ្យពិភពលោកត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ដ៏ត្រឹមត្រូវឡើងវិញ។

លោក Guterres បានដាស់តឿនឱ្យស្ថាប័នសាធារណៈ និងឯកជនបង្កើនកាទម្លាក់ថវិកាហើយសង្ឃឹមថានិម្មាបនកម្មហិរញ្ញវត្ថុនឹងធ្វើការកែទម្រង់តាមទិសដៅដែលមានអំណោយផលដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីផ្តល់ហិរញ្ញប្បទាន និងកាត់បន្ថយបំណុលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ។ លោកក៏បានអំពាវនាវឲ្យប្រទេសនានាទម្លាក់ថវិកាលើវិស័យសុខាភិបាល អប់រំ និងវិស័យផ្សេងទៀត ដើម្បីបង្កើនការធានាផ្នែកសន្តិសុខសង្គមសម្រាប់ប្រជាជនទាំងអស់ ។ លោក Guterres ក៏បានដាស់តឿនឱ្យមានការឆ្លើយតបយ៉ាងសកម្មចំពោះវិបត្តិសកលចំនួនបី ដូចជាការបំផ្លាញអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការបំពុលបរិស្ថាន ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស