ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អត្រាមិនគាំទ្រចំពោះគណៈរដ្ឋមន្រ្តីដែលដឹកនាំដោយលោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុនលើសពីអត្រាគាំទ្រជាលើកដំបូង
2022-09-19 15:29:15cri
Share with:

យោងតាមលទ្ធផលនៃការស្ទង់ប្រជាមតិថ្មីបំផុតដែលប្រកាសដោយទីភ្នាក់ងារសារព័ត៌មាន

Kyodo និងប្រព័ន្ធសារព័ត៌មានសេដ្ឋកិច្ចជប៉ុនកាលពីថ្ងៃទី១៨ខែកញ្ញាបានឱ្យដឹងថា អត្រាគាំទ្រចំពោះគណៈរដ្ឋមន្រ្តីដែលដឹកនាំដោយលោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុនបានធ្លាក់ចុះដល់កម្រិតទាបបំផុតម្តងទៀត ហើយអត្រាមិនគាំទ្របានលើសពីអត្រាគាំទ្រជាលើកដំបូង។

យោងតាមការស្ទង់ប្រជាមតិដែលធ្វើឡើងនៅថ្ងៃទី១៧និងថ្ងៃទី១៨ខែកញ្ញានៃទីភ្នាក់ងារសារព័ត៌មាន Kyodo បានឱ្យដឹងថា អត្រាគាំទ្រចំពោះគណៈរដ្ឋមន្រ្តីដែលដឹកនាំដោយលោក Fumio Kishida បានធ្លាក់ចុះដល់កម្រិតទាបបំផុតពោលគឺ៤០.២%  ហើយអត្រាមិនគាំទ្របានលើសពីអត្រាគាំទ្រជាលើកដំបូងគឺរហូតដល់៤៦.៥% ។ ប្រជាមតិរួមដែលធ្វើឡើងដោយប្រព័ន្ធសារព័ត៌មានសេដ្ឋកិច្ចជប៉ុននិងស្ថានីយទូរទស្សន៍TOKYOចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែកញ្ញាបានបង្ហាញថា អត្រាគាំទ្រចំពោះគណៈរដ្ឋមន្រ្តីដែលដឹកនាំដោយលោក Fumio Kishida បានធ្លាក់ចុះដល់៤៣%  អត្រាមិនគាំទ្របានកើនឡើងដល់៤៦% អត្រាមិនគាំទ្រក៏លើសពីអត្រាគាំទ្រជាលើកដំបូងដូចគ្នា៕

អ្នកបកប្រែ:李展精
ប្លុកពិសេស