ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលអនុម័តឱ្យបង្កើត "វេទិកា Negev" ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអារ៉ាប់
2022-09-19 12:20:41cri
Share with:

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១៨ ខែកញ្ញាថា កិច្ចប្រជុំនៃគណៈរដ្ឋមន្ត្រីដែលធ្វើឡើងនៅថ្ងៃដដែលបានអនុម័តលើសេចក្តីស្នើច្បាប់ដែលលើកឡើងដោយលោក Lapid នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ហើយបានសម្រេចចិត្តបង្កើតជាផ្លូវការនូវយន្តការសហប្រតិបត្តិការក្នុងតំបន់ហៅថា "វេទិកា Negev" ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអ៊ីស្រាអែលនិង ប្រទេសអារ៉ាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២ អ៊ីស្រាអែលបានអញ្ជើញប្រទេសអារ៉ាប់ជាច្រើនដើម្បីរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសក្នុងនាមជាម្ចាស់ផ្ទះជាលើកដំបូង។ នៅតំបន់ Sdebok វាលខ្សាច់ Negev របស់អ៊ីស្រាអែល លោក Lapid រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលពេលនោះ បានជួបពិភាក្សាជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់រួម រួមទាំងប្រទេសបារ៉ែន ម៉ារ៉ុក និងអេហ្ស៊ីប ហើយភាគីទាំង ៦ បានសម្រេចចិត្តបង្កើត " វេទិកា Negev "  ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស