ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី ២២ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការ សៀងហៃ (SCO)ទទួលបានសមិទ្ធផលសំខាន់ៗ
2022-09-16 21:40:26cri
Share with:

ថ្ងៃទី ១៦ ខែកញ្ញា កិច្ចប្រជុំលើកទី ២២ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិក អង្គការសហប្រតិបត្តិការ សៀងហៃ SCOបានបើកធ្វើនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្រុង Samarkand ។

មេដឹកនាំនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃSCOបានចុះហត្ថលេខា និងប្រកាសនូវសេចក្តីប្រកាស Samarkand នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ ។ កិច្ចប្រជុំលើកនេះបានចេញសេចក្តីថ្លែងការណ៍ និងឯកសារជាច្រើនស្តីពីការគាំពារសន្តិសុខស្បៀងអន្តរជាតិ សន្តិសុខថាមពលអន្តរជាតិ ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ការគាំពារសន្តិសុខ ស្ថិរភាពនិងពិពិធកម្មនៃខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈស្តីពីកាតព្វកិច្ចរបស់អ៊ីរ៉ង់ក្នុងការចូលរួមជាសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ និងចាប់ផ្តើមរបៀបវារៈដែលទទួលយកបេឡារុស្សជារដ្ឋសមាជិក អនុម័តឱ្យអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត កាតា យល់ព្រមឱ្យបារ៉ែន ម៉ាល់ឌីវ អេមីរ៉ាតអារ៉ាប់រួម គុយវ៉ែត មីយ៉ាន់ម៉ា ធ្វើជាដៃគូសន្ទនាថ្មី ហើយបានអនុម័តចំពោះសេចក្តីសម្រេចចិត្តមួយចំនួន រួមនោះមានគ្រោងការអនុវត្តន៍សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខនៃសន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការមេត្រីភាពនិងសុខដុមនីយកម្មរយៈពេលវែងរវាងរដ្ឋសមាជិក ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស