ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្រុកLosAngelesសហរដ្ឋអាមេរិករាយការណ៍ពីករណីដំបូងដែលស្លាប់ដោយសារជំងឺអុតស្វា
2022-09-14 14:32:16cri
Share with:

ថ្ងៃទី១២ ខែកញ្ញា ស្ថាប័នសុខាភិបាលនៃស្រុកLosAngelesរដ្ឋCaliforniaសហរដ្ឋអាមេរិកបានរាយការណ៍ថា ស្រុកនេះបានរកឃើញករណីដំបូងដែលស្លាប់ដោយសារជំងឺអុតស្វា។

ស្ថាប័នសុខាភិបាលបានរាយការណ៍ថា ពលរដ្ឋម្នាក់រស់នៅស្រុកនេះបានឆ្លងជំងឺអុតស្វា ហើយបានវិនិច្ឆយពីមូលហេតុស្លាប់តាមរយៈការធ្វើកោសល្យវិច័យសព។ពលរដ្ឋម្នាក់នេះមានភាពស៊ាំទាប មុនពេលស្លាប់បានសម្រាកព្យាលបាលក្នុងមន្ទីរពេទ្យ។

ស្ថាប័នសុខាភិបាលសាធារណៈស្រុកLosAngelesបានសហការជាមួយមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងសហរដ្ឋអាមេរិក ដើម្បីពិនិត្យអង្កេតពីករណីនេះ៕

 

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស