ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈមណ្ឌលជាតិឆ្លើយតបបន្ទាន់ចំពោះវីរុសកុំព្យូទ័រនៃប្រទេសចិនចេញផ្សាយ«របាយការណ៍វិភាគអំពីអាវុធអ៊ីនធើណេត suctioncharនៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិកNSA»
2022-09-13 15:38:03cri
Share with:

       ថ្ងៃទី ១៣ ខែកញ្ញា  មជ្ឈមណ្ឌលជាតិឆ្លើយតបបន្ទាន់ចំពោះវីរុសកុំព្យូទ័រនៃប្រទេសចិនបានចេញផ្សាយ«របាយការណ៍វិភាគអំពីអាវុធអ៊ីនធើណេត suctioncharនៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិកNSA» ។ ក្នុងការស៊ើបអង្កេតអំពីហេតុការណ៍ដែលសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យចិនបានរងការវាយប្រហារតាមអ៊ីនធើណេតពីកម្លាំងក្រៅដែន   មជ្ឈមណ្ឌលជាតិឆ្លើយតបបន្ទាន់ចំពោះវីរុសកុំព្យូទ័រនៃប្រទេសចិនបានរកឃើញអាវុធអ៊ីនធើណេតឈ្មោះ  suctionchar នៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិក(NSA)។ អាវុធអ៊ីនធើណេតនេះសំដៅលើប្រព័ន្ធ Unix/Linux ដើម្បីលួចយកគណនីនិងលេខសម្ងាត់ពីម៉ាស៊ីនមេពីទីចម្ងាយ។

      ការវាយប្រហារតាមអ៊ីនធើណេតដែលសំដៅចំពោះសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យចិនលើកនេះ បានបណ្តាលឱ្យទិន្នន័យសំខាន់ៗយ៉ាងច្រើនសន្ធឹតត្រូវលួចយកជាបន្តបន្ទាប់។ តាមរយៈការស៊ើបអង្កេតជំហានយ៉ាងស៊ីជម្រៅបានរកឃើញបន្ថែមថា   ក្រៅពីសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យចិន បណ្តាញអ៊ីនធើណេតនៃស្ថាប័នផ្សេងទៀតរបស់ចិនក៏មានតម្រុយរងការវាយប្រហារពីអាវុធអ៊ីនធើណេតឈ្មោះ  suctioncharផងដែរ  ដែលប្រហែលជាការិយាល័យប្រតបត្តិការឈ្លានពានពិសេសតាមបណ្តាញអ៊ីនធើណេត(TAO)នៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិក(NSA)បានប្រើប្រាស់វីរុសអ៊ីនធើណេត  suctioncharដើម្បីធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធើណេតចំពោះប្រទេសចិនដោយទ្រង់ទ្រាយធំ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស