ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអាមេរិកចុះផ្សាយថា ចៅក្រមអាមេរិកកាត់ក្តីជាលើកដំបូងថា ព្រឹតិ្តការណ៍ចលាចលនៅវិមានរដ្ឋសភា ជាសកម្មភាព “កុបកម្ម”
2022-09-07 15:19:25cri
Share with:

      ថ្ងៃទី៦ ខែកញ្ញាតាមម៉ោងក្នុងតំបន់ ចៅក្រមមួយរូបនៃរដ្ឋម៉ិកស៊ិកថ្មីរបស់អាមេរិកបានកាត់ក្តីឱ្យដកហូតមុខតំណែងរបស់លោក Cuoy Griffin អភិបាលស្រុកមួយនៃរដ្ឋនេះ ។ មូលហេតុគឺដោយមកពីលោកបានចូលរួមព្រឹតិ្តការណ៍ចលាចលដែលកើតឡើងនៅវិមានរដ្ឋសភាអាមេរិកកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដែលជាការល្មើសនឹងរដ្ឋធម្មនុញ្ញអាមេរិក ។ ការកាត់ក្តីនេះជាសញ្ញាកត់សម្គាល់ថា ចៅក្រមបានកាត់ក្តីជាលើកដំបូងថា ព្រឹតិ្តការណ៍ចលាចលនៅវិមានរដ្ឋសភា ជាសកម្មភាព “កុបកម្ម”មួយលើក ។

      ការផ្សាយដំណឹងនេះបានឱ្យដឹងទៀតថា លោក Cuoy Griffin បានក្លាយជាមន្ត្រីរដ្ឋបាលដែលត្រូវដកហូតមុខតំណែងដោយសារបានចូលរួមព្រឹតិ្តការណ៍ចលាចលនៅរដ្ឋសភា ។

      លោក Cuoy Griffin បានថ្លែងថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការកាត់ក្តីនេះ ហើយលោកនឹងប្តឹងឧទ្ធរណ៍ ។ លោកថ្លែងបន្តថា បណ្តឹងរដ្ឋប្បវេណីដែលបណ្តាលមកពីព្រឹតិ្តការណ៍លើកនេះ គឺអយុតិ្តធម៌ វា “ជារឿងមានចរិតនយោបាយសុទ្ធសាធ ” ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស