ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីថ្លែងថា វិបត្តិថាមពលរបស់អឺរ៉ុបគឺ “ផលវិបាកដែលខ្លួនឯងបានប្រព្រឹត្តិ”
2022-09-07 10:46:19cri
Share with:

កាលពីថ្ងៃទី៦ខែកញ្ញាតាមម៉ោងក្នុងតំបន់ លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីបានថ្លែងថា រដូវរងាឆ្នាំនេះ អឺរ៉ុបនឹងប្រឈមមុខនឹងបញ្ហាថាមពលដ៏ធ្ងន់ធ្ងរ ដែលវិបត្តិថាមពលរបស់អឺរ៉ុបគឺ ផលវិបាកដែលខ្លួនឯងបានប្រព្រឹត្តិ ។

ដោយសារបំពង់បង្ហូរឧស្ម័នធម្មជាតិ “Nord-Stream 1”របស់រុស្ស៊ីមិនបានដំណើរការផ្គត់ផ្គង់ឧស្ម័នធម្មជាតិជាថ្មីឡើងវិញ ដូច្នេះ កាលពីថ្ងៃទី៥ខែកញ្ញាតាមម៉ោងក្នុងតំបន់ តម្លៃឧស្ម័នធម្មជាតិរបស់អឺរ៉ុបបានកើនឡើងខ្លាំងម្តងទៀត ។ ដោយសាររងផលប៉ះពាល់នេះ ផ្សារមូលប័ត្រនិងផ្សាររូបិយប័ណ្ណបរទេសរបស់អឺរ៉ុបបានរង្គោះរង្គើយ៉ាងខ្លាំង ផ្សារមូលប័ត្រអាល្លឺម៉ង់ធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជិតកន្លះឆ្នាំកន្លងទៅនេះ ហើយអត្រាប្តូរប្រាក់ពីប្រាក់អឺរ៉ូទៅប្រាក់ដុល្លារអាមេរិកគឺធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ។

លោក Recep Tayyip Erdogan បានថ្លែងថា អឺរ៉ុបដាំផ្លែអ្វីក៏ទទួលបានផលហ្នឹង រុស្ស៊ីកំពុងឆ្លើយតបវិញចំពោះការដាក់ទណ្ឌកម្មរបស់អឺរ៉ុបតាមវិធីប្រហាក់ប្រហែលគ្នា ។ លោកយល់ឃើញថា បញ្ហាអឺរ៉ុបក្នុងរដូវរងាឆ្នាំនេះគឺធ្ងន់ធ្ងរណាស់ តែតួកគីគឺគ្មានបញ្ហានេះទេ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស