ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-09-03 16:06:48cri
Share with:

-កិច្ចប្រជុំលើកទី៣៦នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលពី១៣បានបិទបញ្ចប់នៅក្រុងប៉េកាំង។

-លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចូលរួមក្នុងសិក្ខាសាលាមអន្តរជាតិស្តីពីការរំលឹកខួប៤០ឆ្នាំនៃការបើកសាធារណៈឱ្យចុះហត្ថលេខាលើ«អនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ»។

-ក្រសួងការបរទេសចិនបង្ហាញថា ប្រទេសចិនរីករាយរួមជាមួយបណ្តាភាគីនានាខិតខំប្រឹងប្រែងក្នុងការជំរុញឱ្យពាណិជ្ជកម្មសេវាកម្មមានការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងនិរន្តរភាព។

-ប្រទេសចិនរំពឹងទុកបណ្តាភាគីនានាអាចបង្ហាញពីបំណងល្អ រួមគ្នាការពារកុំឱ្យស្ថានការណ៍នៃឧបទ្វីបកូរ៉េឡើងកម្តៅ។

-ក្រសួងការបរទេសចិនថ្លែងថា ក្នុងនាមជាអ្នកញុះញង់ឱ្យបង្កបញ្ហាអ៊ុយក្រែន សហរដ្ឋអាមេរិកបានក្លាយជា “អ្នកឈ្នះធំបំផុត”។

-ប្រទេសរុស្ស៊ីព្រមានសហរដ្ឋអាមេរិកកុំផ្តល់អាវុធចម្ងាយឆ្ងាយឱ្យអ៊ុយក្រែន។

-ក្រុមប្រទេសG7បានឈានដល់កិច្ចព្រមព្រៀងស្តីពីការដាក់កំហិតលើតម្លៃប្រេងកាតរបស់រុស្ស៊ី។

-រ៉ុក្កែតដឹកជញ្ជូន Long March 5B Y-4 ត្រូវបានដឹកជញ្ជូនទៅដល់កន្លែងបាញ់បង្ហោះផ្កាយរណបអវកាស Wenchang ហើយនឹងបាញ់បង្ហោះបន្ទប់ពិសោធន៍ Mengtian នៅខែតុលាខាងមុខ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស