ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា ប្រទេសចិននឹងផ្តល់ជំនួយបន្ថែមទៀតតាមតម្រូវការរបស់ប៉ាគីស្ថាន
2022-09-02 15:52:30cri
Share with:

ទាក់ទិននឹងគ្រោះមហន្តរាយទឹកជំនន់ដែលប្រទេសប៉ាគីស្ថានបានរងទទួលនាពេលបច្ចុប្បន្ននេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១ខែកញ្ញាថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានការណ៍គ្រោះមហន្តរាយ  និងបានធ្វើប្រតិកម្មតបក្នុងពេលភ្លាមៗ ដោយខិតខំផ្តល់ជំនួយសង្គ្រោះយ៉ាងពេញទំហឹង ។ ជំហានបន្ទាប់ប្រទេសចិននឹងផ្តល់ជំនួយបន្ថែមទៀតយោងតាមតម្រូវការរបស់ប៉ាគីស្ថាន។

 លោក Wang Wenbin បានឧទ្ទេសនាមថា បច្ចុប្បន្នជំនួយជាសាច់ប្រាក់ជាបន្ទាន់ដែលប្រទេសចិនបានសន្យាថានឹងផ្តល់ឱ្យប្រទេសប៉ាគីស្ថាននោះបានសម្រេចហើយ ហើយតង់ជាជំនួយលើកដំបូងត្រូវបានដឹកជញ្ជូនទៅដល់ប្រទេសប៉ាគីស្ថាននៅថ្ងៃទី៣០និងថ្ងៃទី៣១ខែសីហារួចហើយ ហើយសម្ភារៈជាជំនួយផ្សេងទៀតនឹងដឹកជញ្ជូនទៅកាន់តំបន់រងគ្រោះក្នុងពេលឆាប់ៗ ។ ជឿជាក់ថាប្រជាជនប៉ាគីស្ថានមុខជានឹងអាចយកឈ្នះលើគ្រោះមហន្តរាយក្នុងពេលឆាប់ៗជាមិនខាន មិត្តភាពបងប្អូនរវាងចិននិងប៉ាគីស្ថានមុខជាអាចលើកកម្ពស់ថែមទៀតជាមិនខាន៕

 

អ្នកបកប្រែ:李展精
ប្លុកពិសេស