ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការប៉ះទង្គិចគ្នានៅរដ្ឋធានីអ៊ីរ៉ាក់បណ្តាលឱ្យមនុស្ស១២នាក់ស្លាប់បាត់បង់ជីវិត
2022-08-30 15:22:32cri
Share with:


 

មន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ាក់បានថ្លែងនៅថ្ងៃទី ២៩ខែសីហា ថា ក្នុងសកម្មភាពតវ៉ាមួយនៅ "តំបន់បៃតង" នៃរដ្ឋធានីបាកដាដនៅថ្ងៃដដែលបានកើតមានការប៉ះទង្គិចបង្ហូរឈាម បណ្តាលឱ្យមនុស្ស  យ៉ាងហោចណាស់ ១២ នាក់ស្លាប់បាត់បង់ជីវិតនិងរាប់សិបនាក់ទៀតរងរបួស។

នៅព្រឹកថ្ងៃដដែល លោក  Sadr មេដឹកនាំសាសនានិកាយស៊ីអ៊ីតអ៊ីរ៉ាក់ បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា "ខ្ញុំបានសម្រេចចិត្តមិនលូកដៃរឿងនយោបាយទៀតទេ និងសូមប្រកាសចូលនិវត្តន៍" ហើយស្ថាប័នពាក់ព័ន្ធនៃ "ចលនា Sadr" ដែលដឹកនាំដោយរូបលោកក៏នឹងត្រូវបិទផងដែរ។ នៅពេលមុននេះ លោក Sadr ធ្លាប់បានអំពាវនាវឱ្យរំលាយរដ្ឋសភា និងធ្វើការបោះឆ្នោតឡើងវិញ ដើម្បីដោះស្រាយភាពជាប់គាំងជាច្រើនខែនៃការបង្កើតគណៈរដ្ឋមន្រ្តី។ បន្ទាប់ពីលោកធ្វើសេចក្តីអំពាវនាវបែបនេះ សកម្មភាពតវ៉ាដែលបន្តអស់រយៈពេលមួយខែស្រាប់តែមានភាពកាន់តែតានតឹងថែមទៀត

 

អ្នកបកប្រែ:马小青
ប្លុកពិសេស