ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារសួរសុខទុក្ខជូនចំពោះលោក Alvi ប្រធានាធិបតីប៉ាគីស្ថានអំពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសប៉ាគីស្ថាន
2022-08-29 22:36:22cri
Share with:

កាលពីថ្ងៃទី២៩ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារជូនចំពោះលោក Alvi ប្រធានាធិបតីប៉ាគីស្ថាន ដើម្បីសម្តែងការសួរសុខទុក្ខចំពោះប្រទេសប៉ាគីស្ថានដែលបានកើតគ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបានកើតនៅក្នុងប្រទេសប៉ាគីស្ថាន បានបណ្តាលឱ្យមនុស្សស្លាប់និងរងរបួសយ៉ាងច្រើន និងមានការខាតបង់ទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសូមតាងនាមរដ្ឋាភិបាលនិងប្រជាជនចិន និងក្នុងនាមខ្លួនខ្ញុំ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះស្លាប់បាត់បង់ជីវិត និងសួរសុខទុក្ខដោយស្មោះចំពោះគ្រួសាររបស់ជនរងគ្រោះ អ្នករងរបួស និងប្រជាជនក្នុងតំបន់រងគ្រោះ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស