ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កងទ័ពអាមេរិកវាយប្រហារតាមអាកាសទៅលើសំណង់និងបរិក្ខារក្នុងដែនស៊ីរី
2022-08-25 10:36:39cri
Share with:

      ថ្ងៃទី២៣ខែសីហា បញ្ជាការដ្ឋានកណ្តាលរបស់អាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា នៅថ្ងៃដដែល កងទ័ពអាមេរិកបានវាយប្រហារតាមអាកាសទៅលើហេដ្ឋារចនាសម្ព័ន្ធនៃអង្គការកងជីវពលដែលស្ថិតនៅក្រោមឱវាទកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់នៅខេត្តDayr az Zawrនៃប្រទេសស៊ីរី។

      ប្រព័ន្ធសារព័ត៌មានCNNរបស់អាមេរិកបានផ្សាយដំណឹងថា គោលបំណងនៃការវាយប្រហារតាមអាកាសលើកនេះគឺកម្ទេចចោលឃ្លាំងស្តុកឥន្ធនៈនៃអង្គការជីវពលអ៊ីរ៉ង់។

      ថ្ងៃទី២៤ខែសីហា លោកKananiអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងថា ការវាយប្រហារតាមអាកាសទៅលើទីតាំងស្ថិតក្នុងដែនស៊ីរីដែលកងទ័ពអាមេរិកបានបំផុសនៅថ្ងៃដដែលគឺជា"ទង្វើឈ្លានពាន"និង"អំពើភេរវកម្ម" វារំលោភលើអធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពទឹកដីរបស់ស៊ីរី ។ លោកបានថ្លែងថា ទីតាំងដែលរងការវាយប្រហារគឺ"ក្រុមប្រជាជនដែលប្រឆាំងនឹងការទន្រ្ទានកាន់កាប់” ក្រុមមនុស្សទាំងនេះគ្មានទំនាក់ទំនងអីជាមួយអ៊ីរ៉ង់នោះឡើយ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស