ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីថ្លែងថា តួកគីនឹងបន្តរក្សាទំនាក់ទំនងយ៉ាងរឹងមាំក្នុងរយៈពេលយូរជាមួយប៉ាឡេស្ទីន
2022-08-24 11:50:47cri
Share with:

    នៅថ្ងៃទី ២៣ ខែសីហា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីបានថ្លែងថា តួកគីនឹងបន្តរក្សាទំនាក់ទំនងយ៉ាងរឹងមាំក្នុងរយៈពេលយូរជាមួយប៉ាឡេស្ទីន ឯការវិវឌ្ឍនៃទំនាក់ទំនងការទូតរវាងតួកគីជាមួយអ៊ីស្រាអែលមិនបានបន្សោយការគាំទ្ររបស់ខ្លួនចំពោះប៉ាឡេស្ទីននោះទេ។

    លោក Recep Tayyip Erdogan បានលើកឡើងក្នុងសន្និសីទសារព័ត៌មានរួមដែលធ្វើឡើងជាមួយលោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីនដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងអង់ការ៉ា រដ្ឋធានីតួកគីនាថ្ងៃដដែលនោះថា តួកគីប្រឆាំងនឹងសកម្មភាពណាមួយដែលមានបំណងកែប្រែឋានៈប្រវត្តិសាស្រ្តរបស់ក្រុងហ្សេរុយសាឡិម ហើយបានបង្ហាញពីអាកប្បកិរិយារបស់ខ្លួនចំពោះអ៊ីស្រាអែលរួចហើយ ។

    លោក Mahmoud Abbas បានលើកឡើងថា លោកប្រឆាំងយ៉ាងដាច់ខាតចំពោះអំពើហិង្សានិងភេរវកម្ម ហើយសូមថ្លែងអំណរគុណចំពោះតួកគីដែលឈរនៅជាមួយប្រជាជនប៉ាឡេស្ទីនយ៉ាងមុតមាំជារៀងរហូតមក ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែសីហានេះ លោក Mahmoud Abbas បានទៅដល់ប្រទេសតួកគីដើម្បីបំពេញដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស