ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សារមន្ទីរវាំងចាស់និងរដ្ឋបាលភាសាបរទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ
2022-08-23 11:00:48cri
Share with:



       ថ្ងៃទី ២២ ខែសីហា នៅក្រុងប៉េកាំង សារមន្ទីរវាំងចាស់និងរដ្ឋបាលភាសាបរទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ នៅពេលអនាគតភាគីទាំងពីរនឹងរួមគ្នារៀបចំគម្រោងផ្សព្វផ្សាយវប្បធម៌ប្រពៃណីដ៏ឆ្នើមរបស់ប្រទេសចិនទៅកាន់អន្តរជាតិ ដើម្បីជំរុញការផ្សព្វផ្សាយវប្បធម៌ប្រពៃណីដ៏ឆ្នើមរបស់ប្រទេសចិននៅក្រៅប្រទេសនិងជំរុញការផ្លាស់ប្តូរអរិយធម៌។

      អនុលោមតាមកិច្ចព្រមព្រៀង ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ រដ្ឋបាលភាសាបរទេសចិននិងសារមន្ទីរវាំងចាស់នឹងសហការគ្នាបង្កើតវេទិកាផ្សព្វផ្សាយឌីជីថលជាពហុភាសាអំពីវប្បធម៌ចិន នឹងបោះពុម្ពផ្សាយសៀវភៅវប្បធម៌និងសិល្បៈស្តីពីវប្បធម៌ប្រពៃណីដ៏ឆ្នើមរបស់ចិនដែលសមស្របនឹងទម្លាប់អានរបស់ប្រិយមិត្តអ្នកអានអន្តរជាតិ  រួមជាមួយគ្នាស្នើសុំគម្រោងថ្នាក់ជាតិ  «វប្បធម៌ចិនឆ្ពោះទៅកាន់អន្តរជាតិ»  ដែលបង្កើតឡើងដោយក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជាដើម  ក៏ដូចជាសហរៀបចំពិព័រណ៍សិល្បៈនិងវេទិកាសុខដុមរីយកម្មអរិយធម៌ក្រោមប្រធានបទវប្បធម៌ចិនជាដើម៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស