ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFRComment#បទវិភាគ៖ឈាមរបស់លោក Walker ធ្វើឱ្យ"មនុស្សទាំងអស់មានភាពស្មើគ្នាតាំងពីកើតមក"ដែលមានចែងក្នុងសេចក្តីប្រកាសឯករាជ្យដូចជាត្លុកកំប្លែង!
2022-07-07 11:10:31cri
Share with:

    


     

    ពាក្យថា "ខ្ញុំមិនអាចដកដង្ហើមបាន" របស់លោកFloyd ដែលត្រូវប៉ូលីសយកជង្គង់សង្កត់រហូតដល់ដាច់ខ្យល់ស្លាប់កាលពីជាង ២ ឆ្នាំមុននៅតែដិតជាប់ក្នុងត្រចៀករបស់យើង ហើយការអនុវត្តច្បាប់ដោយហិង្សារបស់ប៉ូលីសអាមេរិកចំពោះជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកបានបន្ថែមកំណត់ត្រាថ្មីទៀត។

      នៅថ្ងៃទី៣ខែកក្កដាតាមម៉ោងក្នុងតំបន់  ភាគីប៉ូលីសទីក្រុង Akron រដ្ឋ Ohio បានចេញផ្សាយវីដេអូស្តីពីបុរសជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក  Jayland Walker      ត្រូវបានប៉ូលីសបាញ់សម្លាប់កាលពីប៉ុន្មានថ្ងៃមុន។ ប៉ូលីសចំនួន ៨ នាក់បានបាញ់ជាបន្តបន្ទាប់     ខណៈពេលដែលកំពុងដេញតាមលោកWalker ដែលបានលោតចេញពីឡាន ក្នុងអំឡុងពេលត្រួតពិនិត្យចរាចរណ៍មួយលើ “ទិដ្ឋភាពគួរឱ្យរន្ធត់” ។ ប៉ូលីសក្នុងតំបន់បាន  និយាយថា ប៉ូលីសចំនួននាក់បានបាញ់ជាង ៩០ គ្រាប់ ហើយពេទ្យកោសល្យវិច្ច័យបានបញ្ជាក់ថាលើខ្លួនលោក Walker មានស្នាមរបួសប្រហែល ៦០ កន្លែង

     មុនពេលថ្ងៃបុណក្យឯករាជ្យជាតិអាមេរិកនៅថ្ងៃទី៤ខែកក្កដាជិតចូលមកដល់ ឈាមរបស់លោក Walker បានធ្វើឱ្យក្រុមមូលដ្ឋានបង្កើតសហរដ្ឋអាមេរិកដែលថា "មនុស្សទាំងអស់មានភាពស្មើគ្នាតាំងពីកើតមក"ដែលមានចែងក្នុង "សេចក្តីប្រកាសឯករាជ្យ" ដូចជាត្លុកកំប្លែងមួយ ។ កាសែត "the Boston Globe"អាមេរិកបានរិះគន់ថា "ថ្ងៃទី ខែកក្កដាឆ្នាំនេះ (ថ្ងៃបុណ្យឯករាជ្យ) គឺបន្ទាប់ពីខែមិថុនាដ៏ច្របូកច្របល់  តើមានអ្វីគួរអបអរសាទរទៅ ?" បច្ចុប្បន្ននេះ មានបាតុកម្មជាច្រើនបានធ្វើឡើងនៅទីក្រុង Akron ដើម្បីតវ៉ាប្រឆាំងនឹងការអនុវត្តច្បាប់ដោយហិង្សារបស់ប៉ូលីស ហើយរដ្ឋបាលក្នុងតំបន់ក៏បានលុបចោលសកម្មភាពអបអរសាទរថ្ងៃបុណ្យឯករាជ្យផងដែរ។

    តាមទិន្នន័យស្ថិតិរបស់វេបសាយ“ផែនទីអំពើហិង្សាប៉ូលីស”បង្ហាញឱ្យឃើញថា ចាប់តាំងពីឆ្នាំ ២០២០ រហូតដល់ពេលនេះ មានមនុស្សចំនួន ២៥៦៣ នាក់ត្រូវបានសម្លាប់ដោយយកការអនុវត្តច្បាប់របស់ប៉ូលីសអាមេរិក ក្នុងនោះ មានជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកចំនួន៥៦៥នាក់ ដែលមានចំនួនលើសពី២២ភាគរយ ។ តាំងពីចូលឆ្នាំនេះរៀងមក បានមានជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកចំនួន ៤៩ នាក់ត្រូវបានបាញ់សម្លាប់ដោយប៉ូលីស។ វេបសាយនេះនៅបង្ហាញផងដែរថា នៅប្រទេសអាមេរិក  លទ្ធភាពដែលជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក ត្រូវបានសម្លាប់ដោយប៉ូលីស គឺច្រើនជាងជនជាតិស្បែកស២.៩ដង

     មិនត្រឹមតេការអនុវត្តច្បាប់ដោយហង្សាប៉ុណ្ណោះទេ   ការរើសអើងពូជសាសន៍ជាប្រព័ន្ធបែបអាមេរិកបានចាក់ឬសគល់ក្នុងគ្រប់ផ្នែកនៃសង្គមអាមេរិករួចហើយ។ ការរើស  អើងនិងការគាបសង្កត់ដែលមាននៅពាសវាលពាសកាល ធ្វើឱ្យជនជាតិភាគតិចអាមេរិក "មិនអាចដកដង្ហើមបាន"។ នៅពីក្រោយរឿងនេះ មិនត្រឹមតែមានកត្តាប្រវត្តិឧក្រិដ្ឋកម្មនៃទាសភាព រចនាសម្ព័នជនជាតិដែលតម្កល់ទុកជនជាតិស្បែកសជាអាទិភាពនិងបរិយាកាសសង្គមជាដើមប៉ុណ្ណោះទេ ថែមទាំងក៏មានទំនាក់ទំនងជាមួយអ្នកនយោបាយ អាមេរិកដែលជាប់រវល់ក្នុងជម្លោះបក្សពួក និងបរាជ័យក្នុងអភិបាលកិច្ចទៀតផង។

     លោក Biden ប្រធានាធិបតីអាមេរិកធ្លាប់បានថ្លែងថា "ការរើសអើងពូជសាសន៍ជាប្រព័ន្ធគឺជាស្នាមប្រឡាក់នៅលើព្រលឹងអាមេរិក" ។ គិតមកទល់សព្វថ្ងៃនេះ ស្នាមប្រឡាក់លើព្រលឹងនេះមិនគ្រាន់តែមិនត្រូវបានលុបចោលប៉ុណ្ណោះទេ ថែមទាំងបែរជាកាន់តែធ្ងន់ធ្ងរទៀត។ ពាក្យស្លោកស្អាតៗដែលអ្នកនយោបាយអាមេរិកគេហៅថា "ស្មើរភាពគ្នា" និង     "បរិយាប័ន្ន"ជាដើម  មិនអាចបិទបាំងបាននូវទង្វើដ៏អាក្រក់របស់ "អ្នកការពារសិទ្ធិមនុស្ស" នោះទេជាយូរមកហើយ។ នៅថ្ងៃទី ៤ ខែកក្កដា ប្រឈមនឹងសហរដ្ឋអាមេរិក ដែលងាយនឹងកើតមានអំពើហិង្សា ការបែកបាក់ជាតិសាសន៍ និងមានមនោសញ្ចេតនាអន់ចិត្ត យើងមិនដឹងទេថា តើអ្នកនយោបាយអាមេរិកនឹងឆ្លើយតបយ៉ាងណាចំពោះការរំពឹងទុករបស់ស្ថាបនិកអាមេរិកកាលពីជាង ២០០ ឆ្នាំមុន ?


អ្នកបកប្រែ:魏伟
ប្លុកពិសេស